• 2019-05-23 06:41:04
  • ព័ត៌មាន

គ្រូបង្រៀននៅចិន ផ្ទុះការតវ៉ាខ្លាំងដោយសារទទួលប្រាក់ខែតិចជាងមន្ត្រីសាធារណ

  • 2019-05-23 06:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្រៀន​សាលា​រដ្ឋ​ចិន​ជាង ២០០​នាក់ បាន​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ភាគ​និរតី​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​សមរម្យ។

គ្រូបង្រៀន​ទាំង​នោះ​មក​ពី​បឋម​សិក្សា និង​មធ្យម​សិក្សា​ក្នុង​ស្រុក Jianyang នៃ​ខេត្ត Sichuan ដើម្បី​ដាក់​ញត្តិ​ដោយ​អះអាង​ថា​ពួកគេ​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង​មន្ត្រី​សាធារណ​ផ្សេង​ៗ​ទៀត។ យោង​តាម​គ្រូ​មធ្យម​សិក្សា​ម្នាក់​ដែល​ចូល​រួម​ការ​តវ៉ា​ឲ្យ​ដឹង​ថា "មន្ត្រី​សាធារណ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​រហូត​ដល់ ៣៩ ៨០០​យ័ន(៥ ៧៦០​ដុល្លារ)​ក្នុង​ឆ្នាំ​នេះ ចំណែក​ឯ​គ្រូ​បង្រៀន​វិញ ទទួល​បាន​តែ ១៤ ៥០០​យ័ន(២ ០៩៧​ដុល្លារ)ប៉ុណ្ណោះ។” ជាមួយគ្នាដែរ លោក​គ្រូ​បង្រៀន​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា លោក​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​អស់​រយៈ​ពេល ១២​ឆ្នាំ​ហើយ​តែ​ទទួល​បាន​ប្រាក់​ខែ​ត្រឹម ៣ ៤០០​យ័ន(៤៩១ដុល្លារ) ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​រដ្ឋាភិបាល មិន​ទាន់​ធ្វើ​ការ​ឆ្លើយ​តប​ណា​មួយ​ទាក់ទង​នឹង​ការ​ទាមទារ​របស់​គ្រូ​បង្រៀន​ទាំង​អស់​នៅ​ឡើយ​ទេ ដោយ​អ្នក​នាំ​ពាក្យ​អះអាង​ថា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ស្ថានភាព​របស់​គ្រូបង្រៀន ក៏​ដូច​ជា​ដំណោះ​ស្រាយ​សម្រាប់​ពួកគេ​ផង​ដែរ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់