• 2019-05-27 09:08:30
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! កាមេរ៉ាបង្កប់ក្នុងព្រៃ ថតជាប់ខ្លាឃ្មុំផេនដាផឿកដ៏កម្របំផុត

  • 2019-05-27 09:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ខ្លាឃ្មុំ​ផេនដា​ផឿក​ដ៏​កម្រ​មួយ​ក្បាល ត្រូវ​បាន​កាមេរ៉ា​បង្កប់​ក្នុង​ព្រៃ​ថត​ជាប់​នៅ​ភាគ​និរតី​ប្រទេស​ចិន​ក្នុង​តំបន់​ព្រៃ​អភិរក្ស។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Xinhua ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា រូបថត​សត្វ​ខ្លាឃ្មុំ​ផេនដា​ផឿក​នេះ ត្រូវ​ថត​បាន​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​ទៅ​នៅ​ព្រៃ​តំបន់​អភិរក្ស​ធម្មជាតិ Wolong នៃ​ខេត្ត​ស៊ីឈាន់។ ចំណែក​ឯ​អ្នក​ស្រាវជ្រាវ​ម្នាក់​ឈ្មោះ Li Sheng ឲ្យ​ដឹង​ដែរ​ថា​សត្វ​ខ្លាឃ្មុំ​ផេនដា​នេះ មាន​អាយុ​ចន្លោះ​ពី ១-២ ឆ្នាំ​ហើយ​មិន​មាន​ព័ត៌មាន​បន្ថែម​ណា​មួយ​ទាក់​ទង​នឹង​វា​ទៀត​នោះ​ទេ។ យ៉ាង​ណា​មិញ ចំនួន​សត្វ​ខ្លាឃ្មុំ​ផេន​ដា​ដែល​រស់​នៅ​ក្នុង​ព្រៃ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​មក​នៅ​ត្រឹម​ជាង ២ ០០០​ក្បាល​ប៉ុណ្ណោះ​ជុំវិញ​ពិភពលោក។

គួរ​ឲ្យ​ដឹង​ថា ចំនួន​សត្វ​ខ្លាឃ្មុំ​ផេនដា​ច្រើន​ជាង ៨០​ភាគរយ កំពុង​រស់​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​ស៊ីឈាន់ ហើយ​ក្រៅ​ពី​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត Shannxi និង​Gansu៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី