• 2019-06-05 03:42:45
  • ជំនឿ

ជនជាតិ​ម៉ាឡេស៊ី​ ជាង​២០០នាក់ ជួបជុំ​គ្នា​នៅស្ថានទូត​ម៉ាឡេស៊ី​ ប្រចាំ​ក្រុង​ភ្នំពេញ ប្រារព្ធ​ពិធីស្រាយបួស​ រ៉ាម៉ាទន

  • 2019-06-05 03:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ផ្ដើម​នៃ​ខែ Syawal និង​ក្នុង​ឱកាស​នៃ​ការប្រារព្ធ​ពិធី Hari Raya Aidilfitri ឬ Eid Mubarak, ស្ថានទូតម៉ាឡេស៊ី​នៅ​ភ្នំេញ​បាន​រៀប​ចំ​ពិធី​ស្រាយ​បួស "Aidilfitri" នៅ​អាគារ​ Dewan Malaysia នាថ្ងៃ​ទី ៥ ខែ​មិថុនា ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​រាជធានី​ភ្នំពេញ​ ដែល​ Sabay ទើប​ទទួល​បាន។

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំ​នៅកម្ពុជា

ក្នុង​ពិធី​នេះ​មាន​ការ​ចូលរួម​ពី​ជនជាតិ​ម៉ាឡេស៊ី ​ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រហែល​ ២០០នាក់​ ព្រមទាំង​មន្រ្តីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​តំណាង​​អ្នក​ការទូត​ជាច្រើន​ទៀត។ ភ្ញៀវ​ទាំង​អស់​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ម្ហូប​អាហារ​ចូល​ឆ្នាំ​ជាច្រើន​មុខ​ដូចជា Ketupat (បាយ​ដំណើប​ខ្ចប់​ស្លឹកដូង) Rendang (សាច់គោឆាហិរ និ​ងសាច់មាន់), Nasi Beriani (បាយឥណ្ឌា), Satay (សាច់អាំង​ចង្កាក់) និង​ម្ហូប​ជាច្រើន​មុខ​ទៀត។

គ្រួសារ​នៃជនជាតិ​ម៉ាឡេស៊ី បានជួបជុំគ្នា នៅស្ថានទូតម៉ាឡេស៊ី ប្រចាំ​ប្រទេស​កម្ពុជា កាលពីព្រឹកថ្ងៃ​ទី ៥ ខែមិថុនា ២០១៩

នៅក្នុងសេចក្ដីប្រកាស​បាន​ឲ្យ​ដឹង​ទៀត​ថា Hari Raya Aidilfitri ជា​ឱកាស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រតិបតិទិន​អ៊ីស្លាម ដែល​បាន​ប្រារព្ធ​ដោយ​សាសនិក​អ៊ីស្លាម​ទូទាំង​ពិភពលោក។ វាជា​ថ្ងៃ​បញ្ចប់​នៃ​ខែ​បួស ហៅ​ថា រ៉ាម៉ាទន។ ក្នុង​អំឡុង​បុណ្យ​រ៉ាម៉ាដាន​សាសនិក​អ៊ីស្លាម​ទូទាំង​ពិភពលោក​ ត្រូវ​តែ​​តម​អាហារ​ ក្នុង​អំឡុង​ពេល​ថ្ងៃ ក្នុងរយៈពេល​យ៉ាង​ហោច​ណាស់ ៣០ថ្ងៃ។

រូបភាពបរទេស

សូមចុចអាន៖ ធ្លាប់​តែ​ឭពី​បុណ្យ​រ៉ាម៉ាទន! តោះ​ស្វែង​យល់​ខ្លះៗពី​ប្រ​វត្តិ និង​ដើមកំណើត​ពិធី​បុណ្យនេះ​​​

សាសនិក​អ៊ីស្លាម​ប្រើប្រតិទិន​ច័ន្ទគតិ ដើម្បី​កំណត់​ថ្ងៃ​សំខាន់ៗ ដូចជា Ramadan និង Syawal ដែល​កើត​ឡើង​ក្នុង​ខែ​ផ្សេង​គ្នា ក្នុង​ប្រតិទិន​ គ្រីកូរៀន ជារៀងរាល់​ឆ្នាំ។

ក្នុង​ខែ Syawal សាសនិក​អ៊ីស្លាម​ភាគច្រើន​បើក​ទ្វារ​ផ្ទះ​របស់​ពួកគេ​ ទទួល​ស្វាគមន៍​មនុស្ស​គ្រប់គ្នា​ដោយ​មិន​គិត​ពី​ជាតិសាសន៍​ វប្បធម៌ និង​តួនាទីឡើយ ដើម្បី​ចូលរួម​សប្បាយ​រីករាយ​ទាំង​អស់​គ្នា។

ស្ថានទូត​ម៉ាឡេស៊ី ក៏បើក​ទ្វារ​ទទួល​ស្វាគមន៍​មនុស្ស​គ្រប់​ទិសទី​ដោយ​មិនគិត​ពីសាសនា តួនាទី ឬ​ប្រវត្តិ​ឡើយ ដើម្បី​ពង្រឹង​នូវ​ការ​រួបរួម​សហការ និង​លើក​កម្ពស់​សមាហរណ​កម្ម​ជាតិ​សាសន៍​ក៏ដូចជា​ការ​យល់​ដឹង​អំពី​បុណ្យ​ និង​វប្បធម៌។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម