- 2019-06-06 08:29:31
- ព័ត៌មាន
អ្នកគ្រូពេទ្យម្នាក់ប្រើវិធីមួយធ្វើឲ្យជនសង្ស័យប៉ុនប៉ងរំលោភនាងរត់ទាំងមានរបួស
- 2019-06-06 08:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រូពេទ្យម្នាក់ប្រើវិធីមួយធ្វើឲ្យជនសង្ស័យប៉ុនប៉ងរំលោភនាងរត់ទាំងមានរបួស
ចន្លោះមិនឃើញ
បុរសម្នាក់ត្រូវបាននារីជាពេទ្យខាំដាច់អណ្តាលពេលព្យាយាមចាប់នាងរំលោភនៅក្នុងមន្ទីរពេទ្យ ហើយត្រូវបានប៉ូលិខចាប់ខ្លួននៅប៉ុន្មានម៉ោងបន្ទាប់។
ជនសង្ស័យម្នាក់បានចូលទៅក្នុងមន្ទីរពេទ្យមួយនៅអាហ្វ្រិកខាងត្បូង និងបានព្យាយាមចាប់អ្នកគ្រូពេទ្យវ័យ២៤ឆ្នាំម្នាក់រំលោភ។ បុរសវ័យ៣២ឆ្នាំខាងលើប៉ុនប៉ងថើបអ្នកគ្រូពេទ្យដោយយកអណ្តាតដាក់ចូលមាត់អ្នគ្រូពេទ្យ តែត្រូវអ្នកគ្រូពេទ្យរូបនោះខាំដាច់អណ្ដាត។
ជនស្ស័យបានរត់ចេញពីមន្ទីរពេទ្យទាំងមានរបួស ហើយពេលប៉ូលិសទៅដល់កន្លែងកើតហេតុឃើញមានតែឈាមតែប៉ុណ្ណោះ។ ប៉ូលិសបានផ្ដល់ដំណឹងនេះទៅកាន់មន្ទីរពេទ្យជិតៗនោះឲ្យរាយការណ៍មកប៉ូលិសបើឃើញមានករណីអ្នករបួសមាត់ចូលទៅព្យាបាល។
ប៉ុន្មានម៉ោងក្រោយកើតហេតុមានសេចក្ដីរាយការណ៍ពីបុរសខាងលើ ហើយប៉ូលិសបានឃាត់ខ្លួនបុរសនោះនៅមន្ទីរពេទ្យ និងរង់ចាំការព្យាបាលមុននាំមកសួរនាំបន្ត។
អ្នកនាំពាក្យរបស់មន្ទីរពេទ្យបាននិយាយថាអ្នកគ្រូពេទ្យរូបនោះបានតស៊ូដោយសេចក្កីក្លាហានជាមួយជនសង្ស័យ និងបានខាំអណ្ដាតជនស្ស័យឲ្យរបួស និងរត់គេចខ្លួន៕