- 2019-06-10 06:44:29
- ព័ត៌មាន
ការតវ៉ានៅហុងកុងឈានដល់ផ្ទុះហិង្សា ក្រោយពលរដ្ឋចូលរួមជាង ១លាននាក់ (មានវីដេអូ)
- 2019-06-10 06:44:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការតវ៉ានៅហុងកុងឈានដល់ផ្ទុះហិង្សា ក្រោយពលរដ្ឋចូលរួមជាង ១លាននាក់ (មានវីដេអូ)
ចន្លោះមិនឃើញ
ពលរដ្ឋហុងកុងជាច្រើននាក់ បាននាំគ្នាប្រមូលផ្ដុំ និងដើរតាមផ្លូវសំខាន់ៗក្នុងទីក្រុងដើម្បីតវ៉ាពីការស្នើច្បាប់ធ្វើបត្យាប័នថ្មីនៅចិនដីគោក។
យោងតាមអ្នករៀបចំការប្រមូលផ្ដុំឲ្យដឹងថា អ្នកចូលរួមកើនដល់ប្រមាណជា ១,៣លាននាក់ ហើយក៏ឈានដល់ការប្រើហិង្សារវាងអ្នកតវ៉ា និងប៉ូលិសរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទកន្លងទៅនៅមុខសភាចិន។ សាក្សីម្នាក់ដែលស្ថិតក្នុងហេតុការណ៍នេះ ឲ្យដឹងថាប៉ូលិសប្រមាណជា ៧០០នាក់ត្រូវបានបញ្ជូនដើម្បីមកបង្ក្រាបបាតុកម្មនេះ។ ប៉ូលិសទាំងនោះ មានបំពាក់ទៅដោយដំបង, ខែល និងឧស្ម័នបង្ហូរទឹកភ្នែក។
ចំណែកឯអ្នកឃ្លាំមើលសិទ្ធមនុស្សសង្គមស៊ីវិល ឲ្យដឹងថានៅគឺជាការតវ៉ាធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ទសវត្ស ដោយបាតុកម្មកាលពីឆ្នាំ ១៩៨៩ មានអ្នកចូលរួមប្រមាណ ១,៥លាននាក់នៅទីលានធានអានមិន។ រហូតមកទល់ពេលនេះ សេចក្ដីរាយការណ៍ជាច្រើន បញ្ជាក់ថាអគាររដ្ឋាភិបាលជាច្រើនត្រូវបានគ្រប់គ្រងដោយមិនឲ្យអ្នកតវ៉ាចូលទៅជិតនោះទេ ប៉ុន្តែការតវ៉ាត្រូវរំពឹងថានឹងអាចកើតឡើងជាបន្ដបន្ទាប់ទៀត។
គួរឲ្យដឹងថា ការតវ៉ានេះ ត្រូវបានធ្វើឡើងក្រោយពេលដែលមានការស្នើសុំបង្កើតច្បាប់បត្យាប័នថ្មីដែលអនុញ្ញាតឲ្យជនល្មើសត្រូវបញ្ជូនទៅកាន់ចិនដីគោកដើម្បីកាត់ក្ដី ដោយសារពួកគេមិនទុកចិត្តលើការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធច្បាប់របស់ចិនដីគោក៕
សូមទស្សនាវីដេអូខាងក្រោម ៖