• 2019-06-25 06:00:00
  • ជំនឿ

កុំ​ឆ្ងល់​ថា​ហេតុ​អ្វី​នៅតែ​ក្រ​ទោះ​ប្រឹង​រក​ក៏​ដោយ បើ​ដាក់​ធុង​សំរាម​នៅ​កន្លែង​នេះ

  • 2019-06-25 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធុង​សំរាម និង​ថង់​សំរាម​សុទ្ធ​តែ​ជា​របស់​កខ្វក់ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ហុងស៊ុយ​របស់​គ្រួសារ ប្រសិនបើ​រៀបចំ​មិន​ត្រូវ​កន្លែង​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​ទីតាំង គឺ​ជា​ទីតាំងមួយ​ចំនួនដែល​មិន​ត្រូវ​ដាក់​ធុង​សំរាម ឬ​ថង់​សំរាម។

១.  បើក​ទ្វារ​ភ្លាម​ ឃើញ​សំរាម

ទ្វារ​ធំ គឺ​ជា​ច្រក​សំខាន់​បំផុត​ដើម្បី​ស្វាគមន៍​ទេវតា​សំណាង ឬ​លោក​តា​លាភ ដូច​នេះ​គឺ​តម្រូវ​ឲ្យ​កន្លែង​នេះ​តែងតែ​ស្អាត និង​មាន​សណ្ដាប់​ធ្នាប់​ជា​និច្ច។ ដូច្នេះ​ហើយ ប្រសិន​បើ​ដាក់​ធុង​សំរាម​នៅ​កន្លែង​នេះ នឹង​ធ្វើ​ឲ្យ​ចរន្ត​លាភ​ត្រូវ​ជ្រួល​ច្របល់ បិទ​ដង្ហើម​លាភ នាំ​ឲ្យ​គ្រួសារ​សោះកក្រោះ។

២. ក្បែរ​តុ​ធ្វើការ

តុ​ធ្វើ​ការ ឬ​កន្លែង​សម្រាប់​ធ្វើ​ការ គឺ​ជា​កន្លែង​សំខាន់​សម្រាប់​ការងារ​របស់​បុគ្គល​ម្នាក់​នោះ ហើយ​គេ​ជឿជាក់​ថា​នៅ​រាល់​តុ​ធ្វើ​ការ​គឺ​សុទ្ធ​តែ​មាន​អ្នក​នៅ​ចាំ​មើល​ថែ​រក្សា​យើង​ទាំង​អស់។ ដូច​នេះ​ហើយ ប្រសិនបើ អ្នក​ដាក់​របស់​មិន​ស្អាត​ដូច​ជា​ធុង​សំរាម​នៅ​ជ្រុង​ទាំង​នេះ ការងារ​របស់​អ្នក​នឹង​រអាក់រអួល ពិបាក​ជោគជ័យ​ណាស់។

៣. មាន​ធុង​សំរាម​ច្រើន

ចំណុច​មួយ​ទៀត​ដែលអ្នក​ទាំង​អស់​គ្នា​គួរ​ចងចាំ​នោះ​គឺ​មិន​គួរ​មាន​ធុង​សំរាម​ច្រើន​ពេក​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ ព្រោះ​តិច​ឬ​ច្រើន​ក្ដី ធុង​សំរាម​មិន​មែន​ជា​របស់​ស្អាត​នោះ​ឡើយ កាត់​បន្ថយ​កាន់​តែ​តិច​ កាន់​តែ​ប្រសើរ។ ព្រោះ​ដាក់​ធុង​សំរាម​កាន់​តែ នឹង​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​រឹត​មាន​ក្ដី​បារម្ភ​ច្រើន​ឡើង​ប៉ុណ្ណោះ។ បើ​ផ្ទះ​មាន​ច្រើន​ជាន់ គួរ​មាន​ធុង​សំរាម​មួយ​ជាន់ មួយ​ប៉ុណ្ណោះ ហើយ​ដាក់​នៅ​កន្លែង​ដែល​ដើរ​ចូល​ភ្លាម មិន​ឃើញ​ភ្លាម៕

​ចុចអាន៖ ​​ ត្រណម ៧ យ៉ាងគួរតែប្រយ័ត្ន បើមិនចង់ឲ្យក្នុងផ្ទះកើតរឿងមិនឈប់

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

មតិយោបល់