• 2019-07-04 13:55:51
  • ព័ត៌មាន

ចិន​លេខ ២ ខណៈ​អាមេរិកលេខ ៣ ខាង​មាន​នាវា​មុជ​ទឹក​ច្រើន​ជាង​គេ​

  • 2019-07-04 13:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ស្ថិតិ​របស់​អង្គការ​ Global Fire Power បាន​ឲ្យ​ដឹង​ថា នាវា​មុជ​ទឹក​មាន​មិន​ក្រោម​ ៥០០​គ្រឿង​ទេ​នៅ​ជុំ​វិញ​ពិភពលោក ខណៈ​នាវា​មុជទឹក​ប្រមាណ​ជាង ១៤០​គ្រឿង​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ហើយ​ក្រៅ​ពី​នេះ​ទៀត​ដើរ​ដោយ​ថាមពល​ឥន្ធនៈ។

នាវា​មុជទឹក​របស់​ចិន

គិត​ត្រឹម​ឆ្នាំ​ ២០១៩​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​ មាន​នាវា​មុជ​ទឹក​ចំនួន ៨៦​គ្រឿង​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ប៉ុន្តែ​នាវា​មុជ​ទឹក​ទាំង​អស់​សុទ្ធ​តែ​ដើរ​ដោយ​ថាមពល​ឥន្ធនៈ។ ចំណែក​ឯ​ប្រទេស​ចិន​វិញ មាន​នាវា​មុជ​ទឹក​ចំនួន ៧៦​គ្រឿង​ ជាប់​លេខ​ ២ ដែល​ក្នុង​នោះ​មាន​ច្រើន​ជាង​ ២០​គ្រឿង​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

ខាង​ក្រោម​នេះ ជា​ប្រទេស​ទាំង​ ៥ដែល​មាន​នាវា​មុជ​ទឹក​ច្រើន​ជាង​គេ​លើ​ពិភពលោក៖

១. កូរ៉េ​ខាង​ជើង​៖ មាន ៨៦​គ្រឿង​។

២. ចិន​៖ មាន ៧៦​គ្រឿង​។

៣. សហរដ្ឋអាមេរិក​៖ មាន ៦៨​គ្រឿង​។

៤. រុស្ស៊ី​៖ មាន ៥៦​គ្រឿង​។

៥. អ៊ីរ៉ង់​៖ មាន ៣៤​គ្រឿង​៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់