• 2019-07-14 01:45:00
  • ការអប់រំ

អត្ថប្រយោជន៍ ៥​យ៉ាង​​មិន​នឹក​ស្មាន​ក្នុង​ការ​លេង​បាល់ទាត់ សម្រាប់​កុមារ​តូច

  • 2019-07-14 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ជា​រឿង​ចម្លែក​ឡើយ ដែល​ក្លឹប​បាល់ទាត់​អាជីព​មាន​ក្រុម​យុវជន​​របស់​ក្លឹប​តាំង​ពី​ពួកគេ​នៅ​តូចៗ​ម្ល៉េះ។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា កុមារ​តូច​លេង​បាល់​​អាច​នឹង​​ធ្វើ​ឲ្យ​ពួកគេ​រីក​លូតលាស់​ទាំង​កាយ​សម្បទា និង ផ្នែក​ស្មារតី។

ខាង​ក្រោម​នេះ​​គឺជា​គុណសម្បត្តិ​៥​យ៉ាង​ពី​ការ​លេង​បាល់​របស់​កុមារ​តូចៗ៖

១ បង្កើន​ភាព​រហ័សរហួន

បាល់ទាត់​តម្រូវ​ឱ្យ​រត់ និង ប្រើ​ជើង​ដើម្បី​គ្រប់គ្រង​បាល់ ពោល​គឺ​វា​នឹង​ជួយ​ឲ្យ​កូន​តូចៗ​​របស់​អ្នក​ទទួល​នូវ​មរតក​នេះ​រហូត​ដល់​ពួកគេ​ធំ។

២ ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល

អត្ថបទ​មួយ​របស់ Frontier in Psychology បាន​កត់​សម្គាល់​ថា កីឡា​បាល់ទាត់​អ្នក​ត្រូវ​គិត​អោយ​បាន​លឿន និង ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ ជំនាញ​នេះ​នឹង​ធ្វើ​ឲ្យ​កុមារ​តូចៗ​​ចេះ​រៀន​ប្រឈម​នឹង​បញ្ហា។

ជំនាញ​នេះ​ក៏​តម្រូវ​ឱ្យ​ក្មេង​រៀន​សូត្រ​ពី​​រៀប​ប្រាស្រ័យ​ទាក់ទង​រវាង​ភ្នែក ហើយ​និង​ជើង ឲ្យ​ចេះ​ផ្គួប​ផ្សំ​របស់​ទាំង​២​នេះ​ទៅ​ជា​របស់​តែ​១។

៣ ធ្វើ​ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ

នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ ២០១៦ ធ្វើ​ឡើង​ដោយ​ទស្សនាវដ្ដី​ការស្រាវជ្រាវ​អំពី​​​ឆ្អឹង និង ជាតិ​រ៉ែ (Journal of Bone and Mineral Research) បាន​រក​ឃើញ​ថា​កុមារ​ដែល​ចូលរួម​ច្រើន​នៅ​​ក្នុង​ការ​លេង​កីឡា ពិសេស​កីឡាបាល់ទាត់ អាច​នឹង​ធ្វើ​ឲ្យ​​ឆ្អឹង​របស់​ពួកគេ​​លូតលាស់​​បាន​លឿន​ជាង។

៤ ជួយ​កសាង​ជំនាញ​សង្គម

បាល់ទាត់​មិន​អាច​ក្លាយ​ទៅ​ជា​កីឡា​ជាក្រុម​បាន​នោះ​ទេ រហូត​ដល់​កុមារ​មាន​អាយុ​ចាប់​ពី​៨​ឆ្នាំ​ឡើង​ទៅ នៅ​ពេល​ពួកគេ​ចេះ​ចែក​បាល់។ ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​មីឈីហ្គិន ( University of Michigan ) បាន​បង្ហាញ​ថា​តាម​រយៈ​កីឡា​ដែល​តម្រូវ​ឲ្យ​កុមារ​ចេះ​ចែក​បាល់​ឲ្យ​គ្នា​លេង​ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ជា​អ្នកដឹកនាំ ការ​យល់ចិត្ត និង ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អ្នកដទៃ។

៥ ធ្វើ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ

David Hauptman អ្នកស្រាវជ្រាវ​អំពី​ការ​លូតលាស់​កុមារ​បាន​និយាយ​ថា បាល់ទាត់​គឺ​ជា កីឡា​ដ៏​អស្ចារ្យ​មួយ​ដែល​បង្រៀន​កុមារ​តូចៗ​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស៊ូ​ទ្រាំ​កម្លាំង និង របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ៕

អាន៖ តោះ! ស្វែង​យល់​​ការ​ចិញ្ចឹមកូន​ជនជាតិ​អាស៊ី និង​បស្ចិមលោក​ខុស​គ្នា​ម៉េច​ខ្លះ

ប្រភព៖ Betterhealth ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី