- 2019-07-17 09:08:03
- ព័ត៌មាន
ដឹងច្បាស់ពីប្រភពកាកសំណល់ប្លាស្ទិកជាង៨០កុងទឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
- 2019-07-17 09:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ពីប្រភពកាកសំណល់ប្លាស្ទិកជាង៨០កុងទឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
មន្ត្រីនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថាសំរាមដែលរកឃើញជាង៨០កុងទឺន័រកាលពីម្សិលមិញនៅកំពង់ផែក្រុងព្រះសីហនុគឺមានប្រភពពីប្រទេសកាណាដា និងសហរដ្ឋអាម៉េរិក។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានផ្ដល់ពត៌មានដល់ក្រុមអ្នកពត៌មានតាមប្រព័ន្ទតេឡេក្រាមនៅរសៀលនេះថាតាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ចស៊ើបអង្កេត សំណល់ប្លាស្ទិកទាំង ៨៣ កុងទឺន័រដែលជាទំនិញហាមឃាត់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅកំពង់ផែស្វយ័តព្រះសីហនុ មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ ១៦០០ តោន។
ប្រភពដដែលបន្តថា៖ «ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះទំនិញដោយដាក់ថា ជា «ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថាជា «សំណល់ប្លាស្ទិក» ឡើយ...សមត្ថកិច្ចកិច្ចបាននិងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំ ចូលមកនោះតាមច្បាប់ជាធរមាន »។
ប្រភពដដែលបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូល សំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេក វិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា»៕