• 2019-07-24 07:27:09
  • ព័ត៌មាន

រក​ឃើញ​ផ្កាថ្ម​មួយប្រភេទ​នៅ​បន្ទាយមានជ័យដែល​ជឿ​ថា​កើត​មាន​តាំងរាប់រយ​លាន​ឆ្នាំមុន​​​

  • 2019-07-24 07:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញ​នៅ​ក្នុង​ឆ្នាំ​២០១៩នេះបាន​រក​ឃើញផូស៊ីល​ផ្កាថ្ម​រ៉ូកូសា Rugosa or Tetracorallia​ នៅ​ក្នុង​ខេត្តបន្ទាយ​មានជ័យ ដែលគេជឿថា​ពូជនេះ​មាន​នៅ​លើ​ផែណ​ដី​កាលពី​ចន្លោះ​៥៧០ទៅ២២៥​លាន​ឆ្នាំមុន។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

នៅលើទំព័រហ្វេស​ប៊ុក​ក្រ​សួង​បរិស្ថាន​នារសៀល​នេះបាន​សរសេរថាផ្កាថ្ម រ៉ូកូសា Rugosa or Tetracoralliaជា​ប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ ក្នុងសាខានៃពពួកផ្កា​​ថ្ម ដែលមាន​រូប​រាង​ដូច​ស្នែង​និងមាន​ទំហំតូចៗ​ប៉ុន​មេ​ដៃ។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

ប្រភព​បន្តថា៖ «ពូជ​ប្រភេទ​នេះ​ត្រូវបាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​ ​ខេត្ត​បន្ទាយមាន​ជ័យ នៅ​ឆ្នាំ​២០១៩​​ នៅ​ភ្នំបាក់ ភ្នំ​ជញ្ជាំង​ដែល​ស្ថិតនៅ​ស្រទាប់​ជ្រៅមួយ​ បើសិន​យើង​រាប់​ស្រទាប់​ដី​នៅ​ភ្នំបាក់​វិញ ផូស៊ីល​​នេះ​ស្ថិត​នៅ​ប្រហែល​ជាង​១០០​ស្រទាប់​ទៅ​ក្រោម​។តាមតារាង​នៃGeologic Time Chart ផូស៊ីលរ៉ូកូសា​ កើត​ឡើង​នៅ​ក្នង​សម័យប៉ាលេអូសូ​អ៊ីក នៅ​ចន្លោះ​ ៥៧០​លាន ដល់​ ២២៥​លាន​ឆ្នាំ​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី