- 2019-08-07 01:00:00
- សុខភាព
ខឹងច្រើនកើនតែជំងឺ! បើមិនចង់គ្រោះថ្នាក់ដល់ជីវិត ដាក់ចុះកំហឹងខ្លះទៅ
- 2019-08-07 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងច្រើនកើនតែជំងឺ! បើមិនចង់គ្រោះថ្នាក់ដល់ជីវិត ដាក់ចុះកំហឹងខ្លះទៅ
ចន្លោះមិនឃើញ
ទំនាក់ទំនងការរស់នៅតែងតែមានការឈ្លោះប្រកែក ខឹងសម្បារគ្នាទៅវិញទៅមក។ កំហឹងខឹងឈ្លោះមិនមែនសុទ្ធតែអាក្រក់នោះទេតែ មើលទៅលើថាអ្នកអាចទប់ និងកាត់បន្ថយវាបានឬអត់។ កំហឹងអាចល្អបើអ្នកដោះស្រាយវាបានឆាប់រហ័ស និងមិនទុកវាក្នុងចិត្ត។ តែទោះបីជាយ៉ាងណាក៏ដោយ ខឹងសម្បារយូរពេកពិតជាមិនល្អចំពោះសុខភាព ទាំងផ្លូវចិត្ត និងផ្លូវកាយ។ បើសិនអ្នកជាមនុស្សដែលឆាប់ខឹង គួរមើលពីភាពគ្រោះថ្នាក់នៃការខឹងច្រើន បើចង់ដឹងបន្ថែមអាចមើលតាម វេបសាយ everyday health។
១. ប៉ះពាល់បេះដូង
ឥទ្ធិពលនៃកំហឹងធ្វើឲ្យខូចខាតរាងកាយ តាមសម្ដីរបស់លោកសាស្ត្រាចារ្យ ផ្នែកចិត្តសាស្ត្រ លោក Chris Aiken បាននិយាយថាអ្នកដែលខឹងច្រើនលើសពី ២ម៉ោងមានឱកាសប្រឈមនិងជំងឺគាំងបេះដូង ឬដល់ថ្នាក់ដាច់សរសៃឈាមបេះដូង ទ្វេដងជាជាងអ្នកដែលមិនសូវខឹង។
២. ដាច់សរសៃឈាមខួរក្បាល
ប្រសិនបើអ្នកជាមនុស្សដែលឆាប់ខឹង និងឧស្សាហ៍ផ្ទុះកំហឹងខ្លាំង ហានិភ័យកាន់តែខ្ពស់ចំពោះជំងឺដាច់សរសៃឈាមខួរក្បាលរហូតដល់ទៅ ៣ ដងជាជាងអ្នកដែលមិនសូវខឹង។ តែអ្នកអាចរៀនគ្រប់គ្រងកំហឹងទាំងនោះបាន ដោយគ្រាន់តែដកដង្ហើម ធំមួយៗ ហើយបន្ធូរអារម្មណ៍ធ្វើចិត្តឲ្យត្រជាក់ បើបញ្ហានោះនៅតែដោះស្រាយមិនបានអ្នកគួរដើរចេញទុកអោយស្ថានការណ៍ប្រសើរជាងនេះ សឹមដោះស្រាយ។ បើមិនដូច្នេះ សុខភាពនិងកាន់តែចុះខ្សោយ ហើយឆាប់ឈឺបើអ្នកនៅតែមានទម្លាប់ឆាប់ខឹង
៣. ប៉ះពាល់សួត
មិនមែនជក់បារី ទើបអាចខូចសួតបាននោះទេ។ អ្នកនៅតែអាចខូចសួតបានប្រសិនបើអ្នកជាមនុស្សដែលមានកំហឹងជាប់ខ្លួន។ ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវលើបុរសចំនួន ៦៧០នាក់ ក្នុងរយៈ ៨ឆ្នាំដើម្បីសិក្សាពីកម្រិតកំហឹង និងវាយតម្លៃនៃការបម្រែបម្រួលសួត។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា កើនឡើងអ័រម៉ូនស្ត្រេសបណ្ដាលឲ្យ បុរសដែលឧស្សាហ៍ខឹងច្រឡោតមានអាការៈប្រឈមខ្ពស់បំផុតទៅលើជំងឺសួត និងបញ្ហារលាកផ្លូវដង្ហើម។
៤. អាយុខ្លី
ជាការពិតណាស់សុខភាពផ្លូវចិត្ត អាចឲ្យអាយុវែង ឬខ្លីគឺអាស្រ័យទៅតាមខ្លួនប្រាណរបស់អ្នក។ មនុស្សដែលតែងតែសប្បាយចិត្ត មិនសូវមានជំងឺច្រើនដូចអ្នកដែលតែងតែព្រួយបារម្ភ ស្មុគស្មាញនោះទេ។ ប្រសិនបើអ្នកតែងតែតានតឹង ថប់អារម្មណ៍ និងប្រឈមការកាត់បន្ថយអាយុជីវិតជាក់ជាមិនខាន។ តាមការសិក្សានៅសកលវិទ្យាល័យ Michigan បានធ្វើការសង្កេតលើប្ដីប្រពន្ធមួយគូរដែលតែងតែឈ្លោះប្រកែកគ្នា អស់រយៈពេល១៧ឆ្នាំ ឃើញថាមានអាយុខ្លីជាងអ្នកដែលមិនសូវមានជម្លោះ។