• 2019-07-30 02:58:25
  • ព័ត៌មាន

ឃាត់ខ្លួន CEO ក្រុមហ៊ុនកម្សាន្ដតាមអ៊ីនធឺណិតដ៏ល្បីនៅចិន ពាក់ព័ន្ធឧក្រិដ្ឋកម្ម

  • 2019-07-30 02:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន​កម្សាន្ដ​តាម​អ៊ីនធឺណិត​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​របស់​ក្រុមហ៊ុន Baofeng Group Co. ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង​ឲ្យ​ដឹង​ថា នាយកប្រតិបត្តិរបស់​ខ្លួន​ឈ្មោះ Feng Xin ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​បន្ដ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ដោយ​សារ​ត្រូវ​បាន​ការ​ពេល​ដើម្បី​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើប​អង្កេត​បន្ដ។ យ៉ាង​ណា​មិញ តាម​ប្រភព​ជា​ច្រើន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ​មាន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​ដើម្បី​ទិញ​សិទ្ធិ​ផ្សាយ​កម្មវិធី​កីឡា​របស់​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១៦ ដោយ​លោក Feng មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ក្រុមហ៊ុន​ជា​ដៃគូ​ប្រកួត​ប្រជែង។

គួរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Baofeng Group Co. គឺ​ជា​ក្រុមហ៊ុន​កម្សាន្ដ​តាម​អ៊ីនធឺណិត​ដ៏​ល្បី​បំផុត​មួយ​ក្នុង​ប្រទេស​ចិន​ដែល​អាជីវកម្ម​​ត្រូវ​បាន​បែងចែក​ជា​បួន​ផ្នែក​ដូច​ជា វីដេអូក្នុងអ៊ីនធឺណិត, ទូរទស្សន៍​តាម​អ៊ីនធឺណិត, Virtual Reality និង​កីឡា​តាម​អ៊ីនធឺណិត៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី