• 2019-08-04 01:59:52
  • ព័ត៌មាន

វីវរ​ហើយ! ផ្ទុះគ្រាប់បែកមួយក្ដាំង ថៃ​ព្យាយាម​ធានា​សុវត្ថិភាព​អ្នកទេសចរ​នៅបាងកក

  • 2019-08-04 01:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បំណង​ស្តារ​ជំនឿ​ចិត្ត​របស់​អ្នកទេសចរ​បរទេស​អំ​ពី​សុវត្ថិភាព​របស់​គេ​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​ក្រោយ​ការផ្ទុះ​គ្រាប់បែក​តូចៗ​ជាច្រើន​កាលពី​ពេល​ព្រឹក រដ្ឋមន្ត្រី​ទេសចរណ៍​​និង​កីឡា​ថៃ​លោក​ភី​ផាត រ៉ា​ត​ចា​គីត​ប្រា​កាន​( Phiphat Ratchakitprakan) កាលពី​យប់​ថ្ងៃ​សុក្រ​ទី​២​សីហា បាន​ទៅ​ទស្សនា​តំបន់​ឆាយ​ណា​ថោ​ន​នៃ​ក្រុង​បាងកក​។​

​លោក​បាន​ស្វាគមន៍​និង​ចាប់រ​លាក់​ដៃ​អ្នកទេសចរ​បរទេស និង​បាន​ធានា​ពួកគេ​ថា សភាពការណ៍​បាន​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​បន្ទាប់មក​លោក​ភី​ផាត​បាន​ប្រាប់​អ្នកកាសែត​​ថា ឧបទ្ទវហេតុ​គ្រាប់បែក​នេះ​មិន​ប៉ះពាល់​ទេសចរណ៍​ថៃ​ជា​ទូទៅ​ទេ​និង​បាន​ណែនាំ​ទៅ​ការិយាល័យ​ប៉ូលិស​ទេសចរណ៍ អាជ្ញាធរ​ទេសចរណ៍​ថៃ​និង​ទីភ្នាក់ងារ​ដទៃ​ទៀត​របស់​ក្រសួង​​អោយ​តាមដាន​សភាពការណ៍​និង​ធានា​សុវត្ថិភាព​អ្នកទេសចរ​។​ ​សូមបញ្ជាក់​ថា​ការផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​ក្រុង​បាងកក​និង​ខេត្ត​ណុន​ថា​ប៊ូ​រី​ដែល​បណ្តាលអោយ​របួស​ម​នុស្ស​៤​នាក់​កាលពី​ថ្ងៃ​សុក្រ​ទំនងជា​ជាប់​ទាក់ទង​នឹង​ពួក​បះបោរ​​នៅ​ចុង​ខាងត្បូង តែ​ទោះជា​យ៉ាងណា​គេ​មិន​ច្រានចោល​ហេតុផល​នយោបាយ​ទេ នេះ​បើ​តាម​ប្រភព​សន្តិសុខ​ថៃ​។​

​បន្ទាប់​ពី​បណ្តា​ទីភ្នាក់ងារ​សន្តិសុខ​និង​ចារកម្ម​បាន​ជួបប្រជុំ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន កាលពី​យប់​ថ្ងៃ​សុក្រ ប្រភព​ព័ត៌មាន​បាន​និយាយថា​​អាជ្ញាធរ​ជឿថា​ការវាយប្រហារ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការពង្រីក​ប្រតិបត្តិការ​របស់​ពួក​បះបោរ​ផ្តាច់​ទឹក​ដី​នៅ​ភាគខាងត្បូង​។​តែ​ទោះជា​យ៉ាងណា វា​អាច​មាន​ការគាំទ្រ​ពី​ក្រុម​ន​យោ​​បាយ​និង​ក្រុម​ផ្សេងៗ​។​ ​ក្នុងពេល​ជាមួយគ្នា មេ​ប៉ូលិស​ថៃ​បាន​និយាយថា ការស៊ើបអង្កេត​ដំបូង​បាន​រកឃើញថា ការ​បំផ្ទុះ​គ្រាប់​នេះ​ប្រហែល​ជា​ធ្វើឡើង​ដោយ​ក្រុម​បះបោរ​ដដែល ដែល​បាន​វាយប្រហារ​ដោយ​​គ្រាប់បែក​នៅ​ខេត្ត​ភាគ​ខាងត្បូង​និង​កណ្តាល​ចំនួន​៧​កាលពី​ឆ្នាំ​២០១៦​។​

​គ្រាប់បែក​តូចៗ​ចំនួន​៧​ត្រូវបាន​រាយការណ៍​នៅ​ទីតាំង​ចំនួន​៥​នៅ​ក្រុង​បាងកក​និង​ខេត្ត​ណុន​ថា​ប៊ូ​រី​កាលពី​ថ្ងៃ​សុក្រ និង​៥​គ្រាប់​បាន​ផ្ទុះ​របួស​មនុស្ស​៤​នាក់​។​អគ្គិភ័យ​ចំនួន​៣​ក៏​​បាន​កើតមាន​នៅ​ទីតាំង​៣​នៅក្នុង​តំបន់​Pratunam​នៃ​ក្រុង​បាងកក​នៅ​ថ្ងៃ​សុក្រ ដោយ​អគ្គិភ័យ​មួយ​ត្រូវបាន​សង្ស័យថា​មាន​គេ​លួច​ដុត ហើយ​អំបែង​គ្រាប់​ត្រូវបាន​រកឃើញ​​ក្នុង​គំនរ​ផេះ​៕​

ប្រភព ៖ rasmeinews

មតិយោបល់
អត្ថបទថ្មី