/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/5d4943dd6de15_1565082540_medium.jpg)
- 2019-08-06 09:14:45
- ស្នេហា
អាថ៍កំបាំង នារីមួយចំនួនឆ្លើយថា មិនចង់បានប្ដី?
- 2019-08-06 09:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៍កំបាំង នារីមួយចំនួនឆ្លើយថា មិនចង់បានប្ដី?
ចន្លោះមិនឃើញ
នៅពេលសួរថា តើពេលណាយកប្ដី? នារីមួយចំនួននៅលីវរមែងឆ្លើយថា មិនយកប្ដីទេជាតិនេះ ឬមិនដែលគិតទាល់តែសោះ។ តើចម្លើយបែបនេះពិតទេ ? បើពិតមានមូលហេតុអ្វីខ្លះ ដែលនារី មិនចង់បានប្ដី?
ទាក់ទងនឹងបញ្ហាខាងលើនេះ នារីមួយចំនួនបាន និយាយប្រាប់ Sabay ដូចខាងក្រោម៖
១. ខ្លាចការឈឺចាប់៖ ចម្លើយមិនចង់បានប្ដី ឬមិនចង់គិតពីវាសោះ អាចជាការពិត ព្រោះនារីមួយចំនួន ឃើញមនុស្សប្រុស មួយចំនួនសាវ៉ា ផឹកស៊ី លេងល្បែង មានស្រី ដែលបានបង្ហាញទម្លាប់មិនល្អនេះ លើក្រុមគ្រួសារខ្លួន សាច់ញាតិ ឬ មិត្តភក្ដិ។ មួយទៀតធ្លាប់មានវិបត្តិស្នេហា នៅអំឡុងទំនាក់ទំនងជាដើម។ ទាំងអស់នេះហើយ បានជំរុញឲ្យនារីមួយចំនួន មិនចង់យកប្ដី ឬលែងខ្វល់រឿងនេះតែម្ដង ព្រោះខ្លាចការឈឺចាប់។
២. កតព្វកិច្ចគ្រួសារ៖ អាចជាការពិតនារីខ្លះ គាត់មិនចង់ខ្វល់ខ្វាយរឿងចង់បានប្ដី ព្រោះលះបង់ខ្លួនឯងដើម្បីទំនួលខុសត្រូវគ្រួសារ មើលថែពុក ម៉ែ ឬប្អូនៗ ខណៈគ្រួសារមានជីវភាពខ្វះខាត។ ពួកគេយល់ឃើញថា នៅពេលមានគ្រួសារប្រាកដណាស់ ការជ្រោមជ្រែងគ្រួសាររបស់ខ្លួននឹងថមថយ ដោយងាកគិតតែអភិវឌ្ឍន៍គ្រួសាររបស់ខ្លួនច្រើនជាង ហើយមិនសូវមានពេលមើលពុក ម៉ែ និងប្អូនៗជាដើម។
៣. ទុកពេលអភិវឌ្ឍន៏ខ្លួន៖ មិនមែននារីមិនចង់បានប្ដីនោះទេ ប៉ុន្ដែនារី សម័យថ្មី គឺចង់អភិវឌ្ឍន៏ខ្លួន ព្រោះនៅពេលមានគ្រួសារធ្វើឲ្យជាប់ដៃ-ជាប់ជើង (រវល់តែកិច្ចការផ្ទះ រៀបចំទុកដាក់ បាយ ទឹក សម្ល សម្រាប់ប្ដី និងកូន) ជាដើម។ ពួកគេចង់សិក្សាឲ្យបានខ្ពស់ និង ធ្វើការ រកស៊ី ឲ្យមានចំណូល សមរម្យ ដោយមិនពឹងផ្អែកលើប្ដី។ ក្រុមនារីទាំងនេះ ក៏មានទស្សនៈវែងឆ្ងាយលើការអភិវឌ្ឈខ្លួន ហើយពួកគេ រំពឹងថា វ័យចាប់ពី ៣០ឡើង ទើបអាចបើកចំហបេះដូង ទទួលយកបុរសក្នុងក្ដីសុបិនរបស់ពួកគេ។
៤. សម្លឹងមើលបុរសក្នុងសុបិន៖ នារីមួយចំនួនរមែងឆ្លើយថាមិនចង់បានប្ដី ប៉ុន្ដែមិនមែនមានន័យថាមិនចង់បាននោះទេ ជួនកាលបុរសមួយចំនួនដែលមកក្បែរខ្លួន គឺមិនត្រូវចិត្ត។ ពួកគេរង់ចាំបុរសនៅក្នុងសុបិនមកដល់ ដែលជាទេវបុត្រជិះសេះស ចេះយល់ចិត្ត យល់ថ្លើម និងមានភាពទទួលខុសត្រូវសម្រាប់ខ្លួនឯង និងគ្រួសារ។
៥. កត្តាប្រពៃណី៖ ទំនៀមទំលាប់ខ្មែរ គឺកម្រ ឬគ្មានសោះឡើយនារីសារភាពស្នេហ៍ដាក់បុរស ឬ ប្រាប់គេឯងថាចង់បានប្ដី ដូច្នេះគ្រប់នារី គឺមិនចង់ឆ្លើយរឿងនេះទេ នៅពេលមានគេសួរអំពីរឿងប្ដី ក្រុមស្រ្តីទាំងនោះរមែងឆ្លើយថា មិនចង់បានប្ដីតែម្ដងទៅ ដើម្បីឲ្យឆាប់ចប់។
តើមានកត្តាអ្វីខ្លះទៀតដែលជាអាថ៍កំបាំងរបស់នារី ដែលតែងតែឆ្លើយថា មិនចង់បានប្ដី?
តោះ! ចូលរួមផ្ដល់យោបល់ទាំងអស់គ្នា។