- 2019-08-15 00:40:00
- ព័ត៌មាន
មកមើល ស្ថានីយ៍អវកាសអន្តរជាតិ ហោះកាត់ព្រះអាទិត្យ មិនធ្លាប់ឃើញពីមុនមក
- 2019-08-15 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ស្ថានីយ៍អវកាសអន្តរជាតិ ហោះកាត់ព្រះអាទិត្យ មិនធ្លាប់ឃើញពីមុនមក
ចន្លោះមិនឃើញ
ស្ថានីយ៍អវកាសអន្តរជាតិ គឺជាយានដែលបង្កើតឡើងដោយមនុស្សធំបំផុត ហើយត្រូវបានបញ្ជូនទៅកាន់លំហអាកាសដោយមានទំហំជិតប៉ុនតារាងបាល់ទាត់មួយ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ រូបថតមួយសន្លឹកនេះស្ថានីយ៍អវកាសអន្តរជាតិ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងជុំវិញពិភពលោក។ រូបមួយសន្លឹកដែលថតដោយលោក Rainee Colucurcio បានបង្ហាញពីទិដ្ឋភាពស្ថានីយ៍អវកាសអន្តរជាតិហោះកាត់ពីមុខព្រះអាទិត្យ។ នៅពេលដែលប្រៀបធៀបគ្នា គេសង្កេតឃើញថាយានដែលបង្កើតឡើងដោយមនុស្សធំបំផុតនៅលំហអាកាស មានទំហំតូចជាងឆ្ងាយពីព្រះអាទិត្យ។ ជាមួយគ្នាដែរ រូបថតនេះ ត្រូវបានបង្ហោះទៅក្នុងគេហទំព័រ Astronomy Picture of the Day។
គួរបញ្ជាក់ថា ដើម្បីថតរូបនេះ បានមិនមែនជាការងាយនោះទេ ដោយលោក Colacurcio ត្រូវប្រើប្រាស់កែវពង្រីកពន្លឺព្រះអាទិត្យពិសេស និងត្រូវរង់ចាំពេលវេលាជាក់លាក់មួយដែលស្ថានីយ៍អវកាសអន្តរជាតិហោះកាត់ចន្លោះផែនដី និងព្រះអាទិត្យ៕