/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/5da9843a6546a_1571390520_medium.jpg)
- 2019-10-18 09:27:55
- សុខភាព
៣ចំណុចងាយៗ ជួយឲ្យច្បាស់ថា ត្រីសាលម៉ុននៅស្រស់ល្អ
- 2019-10-18 09:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចងាយៗ ជួយឲ្យច្បាស់ថា ត្រីសាលម៉ុននៅស្រស់ល្អ
ចន្លោះមិនឃើញ
មានវិធីច្រើនយ៉ាងដើម្បីត្រួតពិនិត្យមើលលើសាច់ត្រីសាលម៉ុនថា តើស្រស់ ឬត្រីអន់សាច់ ប៉ុន្ដែថ្ងៃនេះ Sabay សូមណែនាំតែ ៣ចំណុចប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យមើលថា ត្រីសាលម៉ុននោះស្រស់ឬអត់ ដើម្បីឲ្យការទទួលទានបានឆ្ងាញ់ផង និងសុខភាពល្អផង។
ទស្សនាវីដេអូ
ចំណុចទាំង៣នេះ គឺទទួលបានបទពិសោធន៍ផ្ទាល់ពី លោក ម៉ៅ វុត្ថា ថៅកែផ្ទះត្រីសាលម៉ុន ដែលបានចែករំលែកបទពិសោធន៍នៅក្នុងកម្មវិធី “កៅអីក្ដៅ” កាលពីថ្ងៃទី ១៨ ខែតុលា ២០១៩ ម្សិលមិញនេះ៖
ទី១. មើលស្រកី៖ ប្រភេទត្រីសាលម៉ុនទាំងមូល មិនទាន់កាត់ជាចម្រៀកនោះ គឺដំបូងយើងបើកមើលលើស្រកី។ បើត្រីស្រស់ ស្រកីនៅពណ៌ក្រហម នៅមានឈាម ប៉ុន្ដែបើត្រីសាលម៉ុនអន់សាច់ ឬសល់ គឺពណ៌ក្រម៉ៅ ឬស្លេកតែម្ដងហើយមានក្លិនមិនល្អ។
ទី២. ចុចមើលសាច់ត្រី៖ ប្រសិនបើត្រីសាលម៉ុននៅស្រស់គឺទ្រុឌហើយលោតមកវិញ ប៉ុន្ដែបើត្រីអន់សាច់ ចុចហើយមិនលោតមកវិញនោះទេ។
ទី៣. មើលលើពណ៌សាច់៖ ត្រីសាលម៉ុន ដែលត្រូវបានកាត់ជាដុំៗរួចហើយ ដូច្នេះគឺគេក្រឡេកមើលលើសាច់តែម្ដង គឺនៅមានពណ៌ក្រហម ឬផ្កាឈូក មានន័យថាត្រីនៅស្រស់ល្អ ហើយប្រសិនបើត្រីនោះសាច់អន់ ឬត្រីសល់យូរហើយ នឹងប្រែទៅជាពណ៌ស្លេកមិនខាន។