- 2019-10-31 04:17:32
- ព័ត៌មាន
មិនដល់១០ថ្ងៃផងរដ្ឋមន្ត្រីពីររូបរបស់ជប៉ុនសុំលាលែងពីតំណែង ក្រោយរងការរិះគន់
- 2019-10-31 04:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដល់១០ថ្ងៃផងរដ្ឋមន្ត្រីពីររូបរបស់ជប៉ុនសុំលាលែងពីតំណែង ក្រោយរងការរិះគន់
ចន្លោះមិនឃើញ
មិនដល់១០ថ្ងៃផងរដ្ឋមន្ត្រីជប៉ុនចំនួនពីររូបរបស់រដ្ឋបាលលោក Shinzo Abe បានសុំលាលែងពីតំណែងដោយសាររងការចោទប្រកាន់ទាក់ទងនឹងការផ្ដល់អំណោយដល់អ្នកគាំទ្រដែលថាខុសនឹងច្បាប់បោះឆ្នោត។
កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនលោក Isshu Sugawara បានលាលែងចេញពីតំណែងក្រោងរងការចោទប្រកាន់ថាបានបំពានទៅនឹងច្បាប់ស្ដីពីការឃោសនាបោះឆ្នោត ដោយបានផ្ដល់នូវផ្លែឈើ និងក្ដាមទៅអ្នកគាំទ្រ និងបានចូលលុយទៅកាន់បុណ្យសពក្រុមគ្រួសារអ្នកគាំទ្ររបស់ខ្លួន។ គួរបញ្ជាក់ថាលោករដ្ឋមន្ត្រីរូបនេះទើបឡើងកាន់តំណែងបានប្រហែលមួយខែប៉ុណ្ណោះ។
ករណីមួយទៀតគឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនគឺ លោកKatsuyuki Kawai បានសុំលាលែងពីតំណែងកាលពីថ្ងៃម្សិលមិញ។ លោកត្រូវបានមហាជនចោទប្រកាន់ថាបានបំពានទៅនឹងច្បាប់ស្ដីពីការឃោសនាបោះឆ្នោតដូចគ្នាទៅនឹងលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែរ។ ក្រៅពីនេះក៏មានការចោទប្រកាន់លើប្រពន្ធរបស់លោកគឺ លោកស្រី Anri ជាតំណាងរាស្រ្តផង ដោយថាបានផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកលើសពីច្បាប់បានកំណត់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
លោកបានលើកឡើងថា៖ «ខ្ញុំ និងភរិយាមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែការចុះចេញពីតំណែងគឹសមស្របបំផុតសម្រាប់កាលៈទេសៈនេះ...ខ្ញុំជឿថាអ្វីដែលខ្ញុំធ្វើគឺត្រឹមត្រូវតាមច្បាប់»។
គួរបញ្ជាក់ថាលោករដ្ឋមន្ត្រីរូបនេះទើបត្រូវតែងតាំងកាន់តំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីខែមុនប៉ុណ្ណោះ៕