• 2019-11-20 04:26:59
  • សុខភាព

អ្នកស្រាវ​ជ្រាវ​បង្ហើប​អាថ៌កំបាំង​សំរាប់​មនុស្ស​វ័យចំណាស់​ចង់បាន​ខួរ​ក្បាល​នៅ​ល្អ​ដូច​វ័យក្មេង​

  • 2019-11-20 04:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​ប្រ​ព័ន្ធ​ប្រ​សាទ​រកឃើញ​ថា​ការ​ធ្វើ​សមាធិ​បានជួយ​ឲ្យ​មនុស្ស​ក្នុង​វ័យ​ចំណាស់​អាច​មាន​ប្រ​ព័ន្ធ​ខួរ​ក្បាល​ដូច​ក្មេង​ដែល​មាន​អាយុ​ត្រឹម​ពាក់​កណ្ដាល​ពួកគេ។

អ្នកជំនាញ​ខាង​ប្រ​ព័ន្ធ​ប្រសាទ​លោក​ស្រី​Sara Lazar បាន​​ធ្វើ​ការ​សិក្សា​ទៅ​លើ​ការ​ធ្វើ​សមាធិ​​ ដោយ​បាន​រកឃើញ​ថា​ការ​ធ្វើ​សមាធិ​ធ្វើ​ឲ្យ​ខួរក្បាល​មាន​តំបន់​ពណ៌​ប្រ​ផេះ​កាន់​តែ​ធំ ដែល​អាចជួយ​បង្កើន​ការ​ចងចាំ និង​ការ​ធ្វើ​ការ​សម្រេចចិត្ត​បាន​លឿន​ជា​ដើម។ ការសិក្សា​បាន​រក​ឃើញ​ថា​បើ​អ្នក​នៅ​អាយុ​៥០​ឆ្នាំ ហើយ​បាន​ធ្វើ​សមាធិ​ជា​ប្រចាំ​នោះ​ខួរក្បាល​របស់​ពួកគាត់​ដូច​ទៅ​នឹង​មនុស្ស​នៅ​អាយុ​២៥​ឆ្នាំដូច​នេះដែរ។

ការ​ធ្វើ​សមាធិ​មិន​ត្រូវ​ការ​ពេលច្រើន​នោះទេ បើតាម​ការសិក្សា​របស់​អ្នកស្រីSara Lazar ​គ្រាន់តែចំណាយ​ពេល​​១៥​ទៅ​២០​នាទី​ក្នុង​មួយ​ថ្ងៃអាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទៅ​លើ​ដំណើរ​ការ​ខួរ​ក្បាល​របស់​មនុស្ស​។​

អ្នកស្រី​បញ្ជាក់ថា៖ «អ្នក​អាច​ធ្វើ​សមាធិ​នៅ​ថ្ងៃខ្លះ​៤០នាទី នៅ​ថ្ងៃខ្លះ​ត្រឹម​ប្រាំ​នាទី នៅ​ថ្ងៃខ្លះ​អត់​សោះ វាមិន​ដូច​ការ​ហាត់ប្រាណ​នោះទេ បើធ្វើ​វា​ត្រឹម​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជា​ការ​ល្អ​បំផុត​ហើយ ប៉ុន្តែ​បើ​អ្នក​អាច​ធ្វើ​វា​បន្តិច​បន្តួច​ប្រចាំថ្ងៃនោះ​កាន់តែ​ល្អ​ថែមទៀត»៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់