• 2019-11-21 08:40:19
  • ចរាចរណ៍

ចាំកាលទៀត! អាចឈ្នះសំបុត្រយន្តហោះទៅហ្វីលីពីន បានភ្លក់អាហារ និងមើលសិល្បៈពិសេសៗ ក្នុងកន្លែងតែមួយ

  • 2019-11-21 08:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសល្អ សម្រាប់អ្នកដែលចូលចិត្តស្វែងយល់ពីជីវិតខាងក្រៅ ស្គាល់ពីទំនៀមទម្លាប់របស់ប្រទេសគេ។ លោកអ្នកអាចចូលរួមដោយសេរី នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ហ្វីលីពីន ដែលធ្វើឡើងនៅ ថ្ងៃសៅរ៍ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។

ចូលរួមទស្សនារីករាយ ជាមួយការសម្ដែងសិល្បៈបែបវប្បធម៌ប្រពៃណី ភ្លក់រសជាតិម្ហូបអាហារ និងការបង្ហាញម៉ូដសំលៀកបំពាក់ប្លែកៗ។ កាន់តែពិសេសនោះ កម្មវិធីនេះមានការចាប់រង្វាន់ធំគឺ សំបុត្រយន្តហោះទៅកាន់ប្រទេសហ្វីលីពីន ដូចនេះកុំភ្លេចចូលរួមទស្សនាដើម្បីមានឱកាសក្នុងការឈ្នះរង្វាន់ទាំងអស់គ្នា។

ពិព័រណ៍នេះនឹងផ្ដល់ជូននូវព័ត៌មានល្អៗជាច្រើនទៀត ដែលទាក់ទងទៅនឹង ការធ្វើដំណើរជាលក្ខណៈកញ្ចប់ នៅថ្ងៃវិស្សមកាល រួមទាំងកញ្ចប់ពិសេសដែលបូកបញ្ចូលភាសាអង់គ្លេស សម្រាប់ដំណើរទេសចរណ៍របស់លោកអ្នក ។ ជាក់ស្ដែង នៅក្នុងអំឡុងខែ មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ បានបើកជើងហោះហើរត្រង់ផ្ទាល់ ៥ ដងក្នុងមួយសប្ដាហ៍ ពីភ្នំពេញដល់រដ្ឋធានីម៉ានីល (Manila) នៃប្រទេសហ្វីលីពីន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍។

លោកអ្នកនឹងទទួលភាពសប្បាយរីករាយ ពេលបានទៅលេងនៅប្រទេស ហ្វីលីពីន ទិញអីវ៉ាន់ល្អៗ ក៏ដូចជាទស្សនា ៖

  • ទស្សនាទីតាំងប្រវត្តិសាស្ត្រ
  • ទស្សនានៅក្នុងសារមន្ទីរ
  • ភ្លក់ និងញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់
  • ទស្សនាសាលវិចិត្រសិល្បៈ និងមានសកម្មភាពជាច្រើនទៀតសម្រាប់ផ្ដល់ឲ្យភ្ញៀវទេសចរណ៍ ទទួលបានបទពិសោធន៍ថ្មី កំឡុងពេលទៅលេងប្រទេសហ្វីលីពីន។

កម្មវិធីតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងសាលផ្កាឈូករ័ត្ន នៅថ្ងៃទី ២៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច៕

មតិយោបល់
អត្ថបទពេញនិយម