• 2019-11-28 08:55:49
  • សុខភាព

អ្នក​ចូលចិត្ត​ឲ្យ​ឆ្កែលិឍ ប្រ​យ័ត្ន​ជួប​រឿង​អកុសល​ពេទ្យ​ក៏ជួយ​មិន​បាន​

  • 2019-11-28 08:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​និង​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​មុនពេល​ស្លាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ដោយ​បាន​ឆ្លង​បាតេរីពី​សត្វ​ឆ្កែ​របស់​ខ្លួន​ក្រោយ​ឆ្កែ​នោះ​​បាន​លិឍគាត់។

បុរស​ជនជាតិ​អាល្លឺម៉ង​វ័យ​៦៣​ឆ្នាំ ចាប់​ផ្ដើម​ឈឺ​សាច់​ដុំជើង​ទាំង​សងខាង ហើយ​នឹង​ពិបាក​ដក​ដង្ហើម​​​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្រុម​គ្រូ​ពេទ្យ​ដំបូង​ឡើយ​មិន​អាច​សន្និ​ដ្ឋាន​បានទេ​ថា​បុរសខាង​លើ​កើត​ជំងឺ​អ្វី​ឲ្យ​ប្រាដក ដោយ​នៅ​លើ​ដង​ខ្លួន​មិន​មាន​ស្នាម​របួស​អ្វី​ទាំងអស់​ក្នុង​រយៈពេល​បី​ថ្ងៃដំបូង​។ លុះ​ដល់​ថ្ងៃទី​៤ទើប​គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្ត​ឈាម​​រកឃើញ​បាតេរី​ម្យ៉ាង​ដែល​មាន​នៅ​ក្នុងទឹក​មាត់​ឆ្កែ​ និង​ឆ្មា ក្នុង​ឈាម​របស់​គាត់។ ជាធម្មតា​បាតេរី​នេះ​ឆ្លង​ទៅ​មនុស្ស​លុះណា​តែ​ឆ្កែ ឬឆ្មា​ នោះ​ខាំ។

​ចុងក្រោយ​គ្រូពេទ្យ​បាន​រកឃើញ​ថា​បុរស​ខាង​លើ​ធ្លាប់​បាន​ឆ្កែ​លិឍ​មុន​ពេល​គាត់​ធ្លាក់​ខ្លួន​ឈឺ និង​ក្រោយ​មក​បណ្ដាល​ឲ្យ​គាត់​បាត់​បង់ជីវិត។​ ការស្រាវជ្រាវថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា​មនុស្ស​អាច​ស្លាប់​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ឆ្លង​បាតេរី​ពី​ទឹក​មាត់​ឆ្កែ ឬឆ្មានេះ៕

ប្រភព៖ Washingtonpost ប្រែសម្រួល៖ ជំនោរ

មតិយោបល់
អត្ថបទពេញនិយម