- 2020-01-09 04:22:44
- ព័ត៌មាន
ទុក្ខជាន់ទុក្ខ! ស្លាប់យ៉ាងហោច ៥០នាក់ ក្រោយការជាន់គ្នានៅបុណ្យសពឧត្តមសេនីយ៍អ៊ីរ៉ង់ (មានវីដេអូ)
- 2020-01-09 04:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុក្ខជាន់ទុក្ខ! ស្លាប់យ៉ាងហោច ៥០នាក់ ក្រោយការជាន់គ្នានៅបុណ្យសពឧត្តមសេនីយ៍អ៊ីរ៉ង់ (មានវីដេអូ)
ចន្លោះមិនឃើញ
ការជាន់គ្នាឬបញ្ច្រៀតគ្នារហូតដល់ថប់ដង្ហើមនៅបុណ្យសពឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារទី៧មករា បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់ និងជាង២០០នាក់ទៀតរងរបួស នៅពេលមនុស្សរាប់ម៉ឺននាក់ចេញមកចូលរួមបុណ្យសពទីប្រជុំកំណើតរបស់លោក។
ការជាន់ឬបញ្ជៀតគ្នាដល់ថប់ដង្ហើមស្លាប់នេះបានកើតឡើងនៅទីក្រុង គឺម៉ាន់ ដែលជាទីក្រុងកំណើតរបស់ អតីតមេបញ្ជាការកងអង្គភាពមួយនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក កាសេម សូឡេម៉ានី នៅពេលក្បួនដង្ហែសពបានចាប់ផ្តើម។មិនមានព័ត៌មានស្តីពីមូលហេតុដែលនាំអោយមានការជាន់គ្នានេះនៅឡើយទេ ។ព័ត៌មានអនឡាញបង្ហាញមនុស្សដេកនៅលើដី និងមុខគ្របដោយក្រណាត់ហើយបុគ្គលិកជួយសង្គ្រោះបានអនុវត្តការជួយបឋមCPR លើជនរងគ្រោះផ្សេងទៀតនៅពេលអ្នកខ្លះទៀតយំ។
ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា អ្នកស្លាប់មានចំនួន៥៦នាក់ និងរបួស២១៣នាក់៕
សូមទស្សនាវីដេអូខាងក្រោម ៖