• 2020-01-14 08:34:33
  • សុខភាព

ជំងឺរលាកសួត​កំពុងផ្ទុះនៅខេត្តមួយរបស់ចិន ឥលូវរាលដាលដល់ថៃ

  • 2020-01-14 08:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃរកឃេីញករណីជំងឺរលាកសួតបណ្តាលមកពីមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ជាលេីកដំបូង​ (ស្រ្តីអាយុ៦១ឆ្នាំ​ រលាកសួតស្រាល​ គាត់បានជាសះស្បេីយហេីយ​ គាត់ធ្វេីដំណេីរពីទីក្រុងវូហាយ​ ខេត្តហ៊ូបុី​ ប្រទេសចិន​ តែមិនទាន់ដឹងឆ្លងពីប្រភពណានៅឡេីយ​នៅពេលគាត់រស់ក្នុងទីក្រុងវូហាយ គ្មានអ្នកផ្សេងទៀតឆ្លងជំងឺនេះទេ)។ នេះជា​ការ​លើកឡើង​របស់​ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ដែលបាន​បង្ហោះ​នៅប៉ុន្មាននាទីមុន​នេះ។

លោកវេជ្ជបណ្ឌិត បាន​លើកឡើង​ទៀត​ថា ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទ និងសំអាតនៅថ្ងៃទី​ ១​ មករា​ មកម៉្លេះ)។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល​កម្ពុជា បាន​រៀបរាប់ពី​បច្ចុប្បន្ន​ភាព នៃជំងឺ​រលាក​សួតបណ្ដាល​មក​ពី​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​ ដូច​ខាង​ក្រោម៖

​-​ ប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​ មករា​ ២០២០

-​ គ្មានរកឃេីញឆ្លងមនុស្សទៅមនុស្សទេ​

-​ គ្មានគ្រូពេទ្យថែទាំអ្នកជំងឺឆ្លងជំងឺទេ

-​ សរុប​ ៤១​ ករណី​ ក្នុងនោះ​ ១នាក់ស្លាប់​ (ព្រោះគាត់មានជំងឺរ៉ាំរ៉ៃផ្សេទៀត)

ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី​ នៅក្រុងវូហាន​ ខេត្តហ៊ូបុី​ ប្រទេសចិន​

-​ មេរោគបង្ក​ឡេីងដោយ​ កូរ៉ូណាវីរុស​ ប្រភេទថ្មី​ (កូរ៉ូណាវិរុសចាស់រួមមាន​ :​ ១.កូរ៉ូណាវីរុស​បង្កជំងឺ​ សារស៏​ ក្នុងឆ្នាំ២០០៣​:​ ឆ្លងពីសត្វសំប៉ូចប្រផេះ) ២.​ កូរ៉ូណាវីរុស​បង្កជំងឺ​ MERS នៅមជ្ឈឹមូព៌ា​ នៅក្នុងឆ្នាំ​ ២០០៨:​ ឆ្លងពីសត្វអូដ៏)

-​ ចំលងមកពីសត្វ​ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី​

​-​ មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយ​

-​ ជំងឺនេះរកឃេីញឆ្លងប្រភពតែពីទីក្រុង​ វូហាន​ ខេត្តហ៊ូបុី​ ក្នុងប្រទេសចិនតែប៉ុណ្ណោះ

-​ ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ

-​ រោគសញ្ញាជំងឺរួមមាន​ គ្រុនក្តៅលេីសពី​ ៣៨អង្សាសេ​ ក្អក​ ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម

-​ ចាត់ទុកករណីសង្ស័យ​:​ រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅលេីសពី​ ៣៨.៥អង្សាសេ​ ក្អក​ ហត់ឬពិបាកដកដង្ហេីម​ និងមានប្រវត្តិមកពីទីក្រុងខាងលេី​ក្នងកំឡុងពេល១៤ថ្ងៃ​ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត​ និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង​

ការពារជំងឺ៖

-​ កុំប៉ះពាល់សត្វរស់​ កុំទៅកន្លែងផ្ទុះជំងឺ​ និងទីផ្សារ​ នៅក្នងទីក្រុងខាងលេី

-​ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក​ ឬជាមួយហ្សែល

-​ កុំប៉ះពាល់អ្នកជំងឺ​ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី

-​ ហូបសាច់​ និងពងសត្វដែលចំអិនឆ្អិនល្អ

-​ ពេលក្អក​ ឬកណ្តាស​ ត្រូវក្រដាសឬកន្សែងខ្ទប់មុខ

-​ រាយការណ៏ទៅលេខ​ ១១៥​ បេីចង់ដឹងពត៌មានបន្ថែមឬរាយ ការណ៏ករណីសង្ស័យ

វិធានការណ៏ក្រសួងសុខាភិបាល៖

-​ តាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី

-​ មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី

-​ ក្រុមជំនាញសុខាភិបាលជាង ២ ០០០​ នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ​ ត្រៀមលក្ខណ:ឆ្លេីយតប​បេីកេីតមានជាយថាហេតុ។

អ្នកនាំពាក្យក្រសួងសុខាភិបាល​ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ក៏បាន​អំពាវនាវ​បងប្អូនតាមដានពត៌មាន ដែលមានប្រភពច្បាស់លាស់​ ពីក្រសួងសុខាភិបាល​ ហើយ​ប្រសិន​បើ​មាន​ចម្ងល់​អាច​ទាក់ទង​ទៅ​កាន់​លេខ ១១៥

ខ្លឹមសារ និងរូបភាព​យកពីផេក នាយកដ្ឋានតាមដានជំងឺឆ្លង CDC

អត្ថបទ៖ វិបុត្រ

មតិយោបល់