• 2020-02-10 05:13:55
  • ស្នេហា

បើមិនចង់ខកចិត្ត ស្រីៗកុំធ្វើរឿងទាំងនេះនៅថ្ងៃ Valentine’s day

  • 2020-02-10 05:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់គូស្នេហ៌ដែលចង់សាងអនុស្សាវរីយ៍ជាមួយគ្នា ហើយចង់ឲ្យក្តីស្នេហ៌ស្ថិតស្ថេរ គួរណាស់ស្វែងយល់ពីអត្ថន័យ នៃក្តីស្រលាញ់ជាមុនសិន។

ខាងក្រោមនេះ​ ជាគន្លឹះដែលស្រីៗមិនគួរមើលរំលង ៖

កុំទាមទារចង់បានកាដូពីគូរស្នេហ៌

សំណួរមួយសួរទៅកាន់មនុស្សស្រី តើអ្នកស្រលាញ់គូស្នេហ៌របស់អ្នក ឬ ស្រលាញ់លុយរបស់គាត់? តើរាល់ថ្ងៃជាថ្ងៃពិសេសសម្រាប់អ្នកទាំងពីរ ឬ ពិសេសចំពោះតែថ្ងៃក្រហមនៅលើប្រតិទិន? ចូរចាំថា មនុស្សប្រុសមិនមែនជាទូ ATM ដែលអាចដកលុយបានរាប់រយលាននោះទេ ហើយការស្រលាញ់របស់ពួកគាត់ចំពោះអ្នក ក៏មិនមែនមានតែលើថ្ងៃក្រហមនៅលើប្រតិទិននោះដែរ។ ក្តីស្រលាញ់មិនអាចបញ្ជាក់តាមរយៈកាដូ ឬ វត្ថុអនុស្សាវរីយនៅក្នុងថ្ងៃពិសេសណាមួយនោះទេ ជាពិសេសបើចង់អោយដៃគូររបស់អ្នកស្រលាញ់អ្នក ចូរកុំព្យាយាមទាមទារ ឬ ចង់បាននេះ ចង់បាននោះឥតឈប់ឈរ ជាពិសេសដកចោលទៅអាសសៃចង់បានកាដូនៅក្នុងពិសេសដូចថ្ងៃបុណ្យនៃក្តីស្រលាញ់អីនឹង។ សាស្រ្តាចារ្យប្រវត្តិសាស្រ្តម្នាក់នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានលើកឡើងថា "កុំចង់បានរបស់ដែលគេមិនបានអោយ កុំទទួលយករបស់ដែលយើងមិនបានធ្វើ"។

កុំប្រៀបធៀបគូស្នេហ៌របស់អ្នកជាមួយនរណាម្នាក់

ការណ៍ដែលយកគូស្នេហ៌របស់យើងទៅប្រៀបធៀបជាមួយនរណាម្នាក់ វាមិនខុសអីពីការលែងល្បែងភ្នាល់ដែលចាំមើលថាតើគូរណានឹងឈ្នះនៅក្នុងការប្រកួតនោះទេ។ មនុស្សស្រីគួរសួរសំនួរមួយនេះទៅកាន់ខ្លួនឯងថា តើនេះជារឿងមានប្រយោជន៌ដែរអត់? គូរស្នេហ៌មិនតិចនោះទេ ដែលបែកបាក់គ្នាដោយសារតែសំនួរគ្មានចម្លើយមួយនេះ ព្រោះតែពួកគេនៅមិនទាន់យល់ច្បាស់ពីដៃគូររបស់ពួកគេ។ ​មនុស្សប្រុសម្នាក់ៗមិនដូចគ្នាទេ ពួកគាត់មានចំនុចពិសេសរៀងៗខ្លួនដែលពេលខ្លះត្រូវទាមទារអោយមានការសិក្សាស្វែងយល់ពីមនុស្សស្រីដែលពួកគាត់ស្រលាញ់។ ការលើកឡើងរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រម្នាក់ ការប្រៀបធៀបក្តីស្រលាញ់មិនខុសអីពីការធ្វើវិសោធន៌នោះទេ អ្នកទទួលបានលទ្ធផល តែអ្នកនឹងបាត់បង់ធនធាន នៃវិសោធមួយនោះ។

កុំយកទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ មកធ្វើជាជំនួញនៃក្ដីស្នេហ៌របស់អ្នក ព្រោះមួយឆ្នាំ៣៦៥ថ្ងៃ valentine’s day មានតែមួយថ្ងៃទេ៕

អត្ថបទ៖​ Art

មតិយោបល់