- 2020-02-12 04:10:36
- ព័ត៌មាន
ទឹកធ្លាក់វាលពួច លាក់សម្រស់នៅជើងភ្នំបូកគោ ចាំគីឡូអ្នកចូលចិត្តដើរព្រៃ!
- 2020-02-12 04:10:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់វាលពួច លាក់សម្រស់នៅជើងភ្នំបូកគោ ចាំគីឡូអ្នកចូលចិត្តដើរព្រៃ!
ចន្លោះមិនឃើញ
ទឹកធ្លាក់វាលពួច គឺជាផ្នែកមួយនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីឡើងទៅកាន់ទីស្ថានធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពត ប្រមាណ ៨គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់វត្តវាលពួច ដែលស្ថិតនៅក្បែរជើងភ្នំបូកគោ។
ធ្វើដំណើរដោយថ្មើជើង ចេញពីវត្តវាលពួច កាត់ព្រៃប្រមាណ ៣០នាទី អ្នកទេសចរនឹងប្រទះទឹកធ្លាក់មួយកន្លែង ដែលស្ថិតនៅខាងស្ដាំដៃ រំលេចដោយទឹកពណ៌ថ្លាខៀវ គួរជាទីគាប់ភ្នែក។ សម្រស់ទឹកនៅដំណាក់នេះ បានអង្រួនអារម្មណ៍អ្នកទេសចរគ្រប់គ្នា ឲ្យចុះងូតលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយទឹកដ៏ត្រជាក់ ដែលមានប្រភពចេញពីកំពូលភ្នំបូកគោ។
ជ្រលងវាលពួច ប្រជុំទៅដោយទឹកធ្លាក់ជាច្រើនដំណាក់ទៀត ដែលមានភាពពិសេសប្លែកៗពីគ្នា។ បើចង់ដឹងថា ដើរទៅមុខទៀត អ្នកទេសចរនឹងជួបអ្វីខ្លះ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ដូចខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕