• 2020-03-10 12:54:40
  • សុខភាព

កម្ពុជារកឃើញស្រ្តីអង់គ្លេសម្នាក់​មានផ្ទុក Covid-19 នៅខេត្តកំពង់ចាម

  • 2020-03-10 12:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក Covid-19 ម្នាក់ទៀត​ជាស្រ្តីជនជាតិ​អង់គ្លេស អាយុ៦៥ឆ្នាំ នៅខេត្តកំពង់ចាម។ នេះបើតាមការបញ្ជាក់​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បាន​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់​មួយ​ នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀត​ថា ស្រ្តីជនជាតិ​​អង់គ្លេស​ បាន​ចាក​ចេញ​ពី​ប្រទេសវៀតណាម​តាមកប៉ាល់​មក​កាន់កម្ពុជា​ ហើយ​កម្ពុជា​បាន​ពិនិត្យ​មើល​ តាមរយៈសំណាក​នឹង​លទ្ធផល​បញ្ជាក់​ពី​វិទ្យាស្ថានជាតិប៉ាស្ទ័រ នៅវេលាម៉ោង​១៦ ថ្ងៃ​នេះ បាន​បញ្ជាក់​ថា មាន​ផ្ទុក​ Covid-19 ហើយ​ស្រ្តី​រូប​នេះ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក។

នេះជាមនុស្ស​ទី​៣ហើយ ដែល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​ Covid-19 ។​ មនុស្ស​ទី១ ដែល​រក​ឃើញ​ គឹជនជាតិ​ចិន​នៅក្រុងព្រះសីហនុ ហើយ​អ្នក​ទី២ គឺ​ជនជាតិ​ខ្មែរ​អាយុ​៣៨ឆ្នាំ នៅសៀមរាប និង​មនុស្ស​ទី៣នេះ ជាជនជាតិ​អង់គ្លេស​ នៅខេត្តកំពង់ចាម៕

ព័ត៌មានលម្អិត គេហទំព័រ Sabay នឹងធ្វើការតាមដាន និងផ្សព្វផ្សាយនៅពេលបន្ទាប់

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់