• 2020-03-23 01:54:08
  • ព័ត៌មាន

ស្ងាត់ៗ! ចិនព្យាបាលអ្នកជំងឺឲ្យជាសះស្បើយជិត ៩០% ក្នុងចំណោមអ្នកឆ្លងជាង ៨ម៉ឺននាក់

  • 2020-03-23 01:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺ​សរុប​ចំនួណ ៤៥៩​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ Covid-19 និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ចិន​ដី​គោក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​គណកម្មការ​សុខាភិបាល​ចិន​ឲ្យ​ដឹង​ថា បើ​គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ អ្នក​ជំងឺ​សរុប​ទាំង​អស់ ៧២ ៧០៣​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ។ នេះ​ជា​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​ជិត ៩០% ក្នុង​ចំណោម​ករណី​ឆ្លង​ជំងឺ​សរុប​នៅ​ចិន​ដី​គោក ៨១ ០៩៣​ករណី។

គួរ​បញ្ជាក់​ថា របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទីក្រុង Wuhan ដែល​ជា​តំបន់​ផ្ទុះ​វីរុស​កូរ៉ូណាដំបូង បាន​រក​ឃើញ​ថា​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ជាប់​ៗ​គ្នា៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី