- 2020-04-01 09:12:03
- ព័ត៌មាន
ភ្ញាក់ផ្អើល! គ្រូពេទ្យវូហានចេញមុខព្រមានវីរុសឆ្លងមុនគេ បាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត
- 2020-04-01 09:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! គ្រូពេទ្យវូហានចេញមុខព្រមានវីរុសឆ្លងមុនគេ បាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត
ចន្លោះមិនឃើញ
គ្រូពេទ្យនៅទីក្រុងវូហានម្នាក់ក្នុងចំណោមគ្រូពេទ្យផ្សេងទៀតដែលចេញមុខព្រមានពីវីរុសឆ្លងដែលផ្ទុះឡើងមុនគេ បានបាត់ខ្លួនអាថ៌កំបាំងដែលបណ្ដាលឲ្យមានការព្រួយបារម្ភថាត្រូវបានចាប់ខ្លួនដោយសារបង្ហាញការពិត។
អ្នកគ្រូពេទ្យ Ai Fen ឲ្យដឹងមុនការបាត់ខ្លួនថាបានប្រឈមមុននឹងការស្ដីបន្ទោសយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកដោយមន្ត្រីនៅមន្ទីរពេទ្យកណ្ដាល Wuhan បន្ទាប់ពីចែកចាយរូបភាពអ្នកជំងឺម្នាក់ដែលឆ្លងវីរុស។ លើសពីនេះទៀត គ្រូពេទ្យ Ai ក៏ត្រូវបានស្ដីបន្ទោសដោយអាជ្ញាធរចិនចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតផងដែរ។ យោងតាមរបាយការណ៍របស់ 60 Minutes Australia ឲ្យដឹងទៀតថា គ្រូពេទ្យ Ai បានផ្ដល់បទសម្ភាសន៍ឲ្យទស្សនាវដ្ដីចិនមួយដោយធ្វើការរិះគន់ចំៗទៅលើការដឹកនាំរបស់មន្ទីរពេទ្យ ដែលច្រានចោលការព្រមានដំបូងពីវីរុសកូរ៉ូណា។ ចាប់តាំងពីពេលនោះមក អ្នកគ្រូពេទ្យក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងដោយមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមពីការបាត់ខ្លួនរបស់អ្នកគ្រូពេទ្យរូបនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋាភិបាលចិនចំពោះការភូតកុហក និងព្យាយាមបិទបាំងព័ត៌មានសំខាន់ៗក្នុងដំណាក់កាលស្ទើរតែទាំងអស់នៃការឆ្លើយតបនឹងជំងឺឆ្លង Covid-19៕