• 2020-04-06 01:55:09
  • ព័ត៌មាន

មកទល់ពេលនេះ ចិនជួយប្រទេសផ្សេងប្រយុទ្ធ Covid-19 គិតជាទឹកប្រាក់ជិត ១,៥ប៊ីលានដុល្លារ

  • 2020-04-06 01:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ចិន បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​ផ្សេង​ៗ​ក្នុង​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង Covid-19។

ថ្លែង​មក​កាន់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ រដ្ឋបាល​គយ​ទូទៅ​ឲ្យ​ដឹងថា ចិន​បាន​បញ្ជូន​សម្ភារ​បរិក្ខារ​ពេទ្យ​គិត​ជា​ទឹក​ប្រាក់​សរុប ១០,២ ប៊ីលានយ័ន (១,៤៣​ប៊ីលាន​ដុល្លារ​អាមេរិក) ទៅ​កាន់​ប្រទេស​ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ថ្ងៃ​ទី ១​ខែ​មីនា​មក។ សម្ភារ​ពេទ្យ​ទាំង​នោះ​រួមមាន ម៉ាស ៣,៨៦ ប៊ីលាន, ឈុតការពារ ៣៧,៥២ លាន​សម្រាប់, ឧបករណ៍​ស្ទង់កម្ដៅ ២,៤១​លាន​គ្រឿង ក៏​ដូច​ជា​បំពង់​ខ្យល់, ឧបករណ៍​ធ្វើ​តេស្ដ និង​វែនតា​ផងដែរ។ ជាមួយ​គ្នា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក Jiang Fan ឲ្យ​ដឹង​ថា "ប្រទេស​របស់​យើង នឹង​មិន​បិទ​លំហូរ​នៃ​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ទៅ​កាន់​ប្រទេស​ដទៃ​ទេ ដោយ​សារ​ពួកគេ​បាន​ជួយ​យើង​នៅ​ពេល​ដែល​វីរុស​ផ្ទុះ​ឡើង​ខ្លាំង ហើយ​ពួកគេ​នឹង​ត្រូវ​បាន​ចងចាំ​ជា​និច្ច។”

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​វីរុស​ដែល​បាន​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ទីក្រុង Wuhan កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស​សរុប ៦៨ ៦២៤​នាក់​ហើយ ខណៈ​ដែល ១ ២៤៨ ២០៤​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ​នេះ​នៅ​​ទូទាំង​ពិភពលោក៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី