• 2017-09-19 05:10:56
  • ព័ត៌មាន

តើ​កម្លាំងធម្មជាតិ​ កំ​ណត់ខ្សែជីវិត ​មែន​ទេ​?

  • 2017-09-19 05:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រហ្មលិខិត​កំ​ណត់​ ឫ​ ជា​ការ​ខំ​ត​ស៊ូព្យា​យាម​ដោយ​ខ្លួន​ឯង​ អាច​ជា​គតិសម្រាប់​ជួយ​ដាស់​តឿន​ដល់​មនុស្ស​ទូ​ទៅ​ឲ្យ​ចេះ​ប្រឹង​ប្រែង​ព្យាយាម​អត់​ធ្មត់នឹង​ការ​ងារ​ ដើម្បី​កសាង​កម្រិត​ជីវភាព​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ពឹង​ពាក់​បុណ្យបារមី​អ្នក​ដ៏​ទៃ​ ឫ​ ពឹង​ទៅ​លើ​ព្រេង​សំ​ណាង​ដែល​ទេវ​តា​បាន​​​ចារ​ទុក​​។

យើង​អាច​រៀប​ចំ​អ្វី​ម្យ៉ាង​ដើម្បី​កំ​ណត់​ឲ្យ​មេឃដី​ជូយ​ដល់​ជោគ​ជតាជីវិត​របស់​យើង​ដោយ​មិន​ចាំ​បាច់​ផ្តេក​ផ្តួល​​លើ​ព្រហ្ម​លិខិត​ដើម្បី​បើកផ្លូវ​ឲ្យ​ដល់​អ្នក​ដែល​មាន​ភាព​ ឧស្សាហ៍​ព្យា​យាម​ ប៉ុន្តែ​បែរ​ជា​នៅ​មិន​ទាន់​បាន​​ទទួលជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​ ព្រោះ​តែ​មិន​មាន​ជោគ​ជតាមេឃ​ដី​ជួយ​ទ្រ​ទ្រង់​។

សម្រាប់​អ្នក​ដែល​មាន​ជោគ​ជតាមនុស្ស​ ជោគ​ជតាមេឃ​ និង​ជោគ​ជតាដី​ ជួយ​គឺ​ប្រៀង​ដូច​ជា​ខ្លាដុះ​ស្លាប​​ ហើយ​ជីវិត​ហាក់​ដូច​ជា​បាន​ទទួល​ការ​គាំទ្រ​ឲ្យ​ជូប​ប្រទះ​តែ​សេចក្តី​សុខ ​មាន​ភាព​ជោគ​ជ័យក្នុង​ជីវិត​ និង​ ធ្វើ​ឲ្យ​ការ​ងារ​រីក​ចំ​រើន​ ​យ៉ាង​ធំ​ធេង​តែ​ម្តង​​។

មនុស្ស​ភាគ​ច្រើន​យល់​ថា ហុង​ស៊ុយ​គឺ​ជា​រឿង​អាថ៏កំបាំង​ ឫ​ អបិយជំនឿ ដែល​មិន​អាច​រក​ឃើញ​ហេតុផល​ ប៉ុន្តែ​តាម​ការ​ពិត​គោល​ការ​ហុង​ស៊ុយ​ គឺ​វិជ្ជា​ដែល​មាន​រូប​មន្ត​អាថ៏​កំ​បាំង​ក្នុង​គណនាចរន្ត​កម្លាំង​ដើម្បី​រក​ផ្លូវ​ទាញ​ថាម​ពល​ ឫ​ កម្លាំង​ពី​វត្ថុ​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​មក​បន្ថែម​ឲ្យ​មនុស្ស​ ដែល​ចរន្ត​ថាម​ពល​នេះ​គឺ​ជា​កម្លាំង​ទំនាញ​គ្របដណ្តប់លើ​ផែន​ដី​ទាំង​មូល​។

ពាក្យ​ថា ហុង​ ស៊ុយ​ មាន​ន័យ​ថាខ្យល់​ និង​ទឹក​ ។ ​ទឹក​កើត​មក​ដោយ​ថាម​ពល​នៃ​ខ្យល់​នៅ​ក្នុង​បរិយា​កាលហើយ​បណ្តុំខ្លួន​ជា​ទឹក​។ ដូច្នេះបើ​ផ្ទះ​បែរ​ត្រូវ​ទិស​ដែល​ល្អ​ ចរន្តបរិយាកាស​នឹង​នាំ​ថាមពល​ចូល​ទៅ​ក្នុង​ផ្ទះ​​ហើយអ្នក​រស់​នៅ​ក្នុង​ផ្ទះ​ដែល​សន្សំ​ថាពល​ពី​ខាង​ក្រៅ​ ចូល​ទៅ​ខាង​ក្នុង​ខ្លួន​នឹង​អាច​ធ្វើ​អ្វី​មួ​យ​បាន​ទាន់​ពេល​ទាន់​ឱ​កាស​ ហើយ​ក៏​ជា​ប្រភព​នៃ​ភាព​រីក​ចម្រើន​ទៅ​មុខ​ផង​ដែរ​។

អ្នក​​ធ្លាប់​មាន​ការ​សង្ស័យ​ដែរ​ទេ​ថា ហេតុ​ធ្វី​បាន​ជា​មនុស្ស​ខ្លះ​ពូ​កែ​ ប៉ុន្តែ​មិន​ឆ្ពោះ​ទៅ​មុខ​ ហើយ​មនុស្ស​ខ្លះ​មិន​ពូ​កែ​ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​តំ​ណែង​ល្អ​ៗ​ ឫ​អ្នក​ខ្លះ​ឈឺ​ថ្កាត់ជួប​នូវ​គ្រោះ​ផ្សេងៗ ប៉ុន្តែ​អ្នក​ខ្លះក៏​សំ​ណាង​ល្អ​ នោះ​ក៏​ព្រោះ​តែ​ជីវិត​មនុស្ស​យើង​ស្ថិត​នៅ​លើ​កត្តាបី​យ៉ាង​គឺ​៖

១- ជោគជតាមនុស្ស​ គឺ​ជា​ការ​ផ្តោត​ទៅ​លើ​ថ្វី​ដៃ សមត្ថ​ភាព​ ឫ​ជា​សកម្មភាព​របស់​មនុស្ស​ ឫ​ ខ្លួន​យើង​នោះ​ឯង​។

២- ជោគ​ជតាមេឃ គឺ​ជា​កម្លាំង​នៃ​ចក្រវាឡ ដែល​បំ​ពេញ​បញ្ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាំង​ពី​ពេល​យើង​ចាប់​កំ​ណើតមក​ម្លេះ​ ឫ​ ដែល​ហៅ​ថា “រាសី” ។

៣- ​​ជោគ​ជតាដី​ គឺ​ជា​កម្លាំង​ នៃ​វត្ថុនៅ​ជុំ​វិញ​ខ្លួន​យើង​ដែល​ជះ​ឥទ្ធិ​ពល​​មក​ដល់​មនុស្ស​ ដែល​យើង​ហៅ​ថា ហុង​ស៊ុយ​នោះ​ឯង​។

ជន​ជាតិ​ចិន​បាន​ដាក់​ឈ្មោះ​កូន​ចៅ​មាន​អត្តន័យ​ស៊ី​គ្នា​នឹង​ធាតុ​ ដែល​ពួក​គេ​ត្រូវ​ការ​ ដូច​ជា​ប្រសិន​បើ​ខ្វះ​ធាតុ​ មាស​ ពួក​គារ​នឹង​ដាក់​ឈ្មោះថា គីមហេង​ ឫ​ គីមឡាយ ព្រោះ​ថាពាក្យ​ “គីម​”​ សំ​ដៅ​លើ​មាស​ ឫ​បើ​ខ្វះ​ធាតុ​ទឹក​គេ​នឹង​ដាក់​ឈ្មោះ​ថា “ស៊ុយ” ដើម្បី​ឲ្យ​កូន​ចៅ​ចូល​ចិត្ត​នៅ​ជិត​ទឹក​ និង​ ជា​ការ​បង្កើតថាមពល​ខ្វះតាម​ភាសា​សាមញ្ញហៅ​ថា “លើករាសី” នោះ​ឯង៕    

អត្ថបទ៖ ហេង នាង

មតិយោបល់
អត្ថបទពេញនិយម