• 2019-07-26 02:10:00
  • ជំនឿ

ត្រូវ​អ្នក​ភូមិ​សម្លាប់​មួយ​ពូជ ព្រោះ​សង្ស័យ​ថា​ជា​ធ្មប់

  • 2019-07-26 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​បាន​គិត​ថា គ្រួសារ​មួយ​គឺ​ជា​ធ្មប់ ហើយ​បាន​នាំ​តែ​ភាព​ចង្រៃ​មក​ដល់​អ្នក​ភូមិ ដូច្នេះ​ពួក​គេ​បាន​ពិន័យ​ដល់​គ្រួសារ​មួយ​នេះ។

ប៉ូលិស​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ប្រមាណ​១០​នាក់​បាន​វាយ​ប្រហារ​លើ​គ្រួសារ​មួយ​នៅ​ក្នុង​ភូមិ Siskari រដ្ឋ Jharkhand ដើម្បី​វាយ​ធ្វើ​បាប និង​សម្លាប់​សមាជិក​៤​រូប​ក្នុង​គ្រួសារ​នោះ ព្រោះ​គិត​ថា​ពួក​គេ​បាន​ធ្វើ​មន្តអាគម​អូមអាម​របស់​ធ្មប់។

ជន​រង​គ្រោះ​ត្រូវ​បាន​ប៉ូលិស​ឲ្យ​ដឹង​ថា គឺ​លោក Chapa Oraon ព្រម​ទាំង​ប្រពន្ធ និង​មនុស្ស​២​នាក់​ទៀត។ ពួក​គេ​ត្រូវ​បាន​គេ​វាយ​ដោយ​ឈើ និង​កាំបិត​មុន​ពេល​ត្រូវ​អារក​សម្លាប់។ ជនបង្ករ​ហេតុ​បាន​ពាក់​ម៉ា​ស និង​រត់​ចេញ​ពី​ភូមិ​ក្រោយពេល​ធ្វើ​សកម្មភាព។

យោង​តាម​សម្ដី​ប៉ូលិស អ្នក​ក្នុង​ភូមិ​ជឿជាក់​ថា ភាព​ស៊យ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គឺ​បង្ករ​ឡើង​ដោយ​គ្រួសារ​មួយ​នេះ។ ការ​ប្រជុំ​មួយ​ត្រូវ​​បាន​កើត​ឡើង​នៅ​ម៉ោង​៣​ភ្លឺ​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​ពួក​គេ​បាន​សម្រេចថា​នឹង​បង្ក្រាប​គ្រួសារ​នេះ។ មក​ទល់​ពេល​នេះ ប៉ូលិស​មិន​ទាន់​រក​ឃើញ​មុខ​ឃាតករ​ឡើយ។

កាល​ពី​ខែ​មុន ស្ត្រី​ម្នាក់​ព្រម​ទាំង​កូន​ស្រី​ក៏​ត្រូវ​បាន​សម្លាប់​ដូច​គ្នា​នៅ​រដ្ឋ Jharkhadn ដោយ​សារ​ត្រូវ​គេ​គិត​ថា​ជា​ទាយាទ​ធ្មប់​ដូច​គ្នា៕

ប្រភព៖ vnexpress ប្រែសម្រួល៖ Caramel

មតិយោបល់