• 2019-08-18 00:04:15
  • ជំនឿ

ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​ណា​ទើប​ចម្រើន​លាភ ទ្រព្យ​ សំណាង និង​ស្នេហា?

  • 2019-08-18 00:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ដឹង​ទេ រាល់​ការ​ពាក់​ចិញ្ចៀន​នៅ​គ្រប់​ម្រាម​ដៃ​សុទ្ធ​តែ​មាន​អត្ថន័យ​ផ្សេង​ៗ​គ្នា​ទាំង​អស់។

ពាក់​ចិញ្ចៀន​មេដៃ

អ្នក​មាន​ចាប់​អារម្មណ៍​ទេ​ថា នៅ​ក្នុង​រឿង គ្រប់​មេ​បក្ស​ទាំង​អស់​សុទ្ធ​តែ​ពាក់​ចិញ្ចៀន​នៅ​មេដៃ។ នេះ​តំណាង​ឲ្យ​រិទ្ធិ​អំណាច។ ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​នេះ គឺ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ឡើង​តំណែង​។ តែ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​មិត្ត​រួម​ការងារ ឬ​ថ្នាក់​លើ​មើល​ឃើញ ប្រយ័ត្ន​កើត​ចិត្ត​ប្រចាំ​គ្នា។

ពាក់​ចិញ្ចៀន​ដៃ​ចង្អុល

ម្រាម​ចង្អុល​គឺ​ជា​ម្រាម​ដែល​កម្លាំង​បំផុត។ ពាក់​ចិញ្ចៀន​ម្រាម​ចង្អុល​ស័ក្ដិសម​នឹង​អ្នក​មាន​ការ​ប្រលង និង​ចង់​មាន​សំណាង​ក្នុង​ការងារ។ តែ​សម្រាប់​អ្នក​មាន​គ្រួសារ​ហើយ ត្រូវ​ចេះ​រក្សា​លំនឹង​រវាង​ការងារ​និង​គ្រួសារ។

ម្រាម​ដៃ​កណ្ដាល

ចំពោះ​អ្នក​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង អាច​សាក​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​កណ្ដាល​បាន។

ម្រាម​ដៃ​នាង

សម្រាប់​អ្នក​ដែល​ចង់​មាន​សំណាង​រឿង​ស្នេហា ក៏​ដូច​ជា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ គួរ​ពាក់​ចិញ្ចៀន​នៅ​ដៃ​នាង ព្រោះ​ដៃ​នាង​គឺ​តំណាង​ឲ្យ​ស្នេហា។ សម្រាប់​អ្នក​ពាក់​ចិញ្ចៀន​ដៃ​នាង​នៅ​ដៃ​ខាង​ឆ្វេង​មាន​ន័យ​ថា​រៀបការ​រួច​ហើយ ចំណែក​នៅ​ដៃ​ខាង​ស្ដាំ​វិញ មាន​ន័យ​ថា​កំពុង​រង់​ចាំ​គូ​មក​មក​ដល់។

ម្រាម​ដៃ​កូន

ដើម្បី​បង្ការ​ជន​ខិលខូច ក៏​ដូច​ជា​បង្កើន​បញ្ញា​ឲ្យ​បាន​វាងវៃ អ្នក​អាច​សាក​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​កូន។ ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​នេះ អាច​ការពារ​បាន​អ្នក​ដែល​ចង់​ចូល​មក​ឈ្នានីស យាយី​យើង៕

ប្រភព៖ Kanha ប្រែសម្រួល៖ Caramel

មតិយោបល់