• 2023-04-04 07:55:11
  • ជំនឿ

ចូលឆ្នាំថ្មី ២០២៣ ត្រូវនឹងឆ្នាំថោះ តោះ…ទៅមើលជោគជតារាសីអ្នកកើតឆ្នាំនេះម៉េចដែរ!

  • 2023-04-04 07:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកកើតឆ្នាំថោះ ពង្សទេវតាស្រី នាមជាសត្វទន្សាយ ធាតុឈើ ទន្សាកំណើត នៅថ្ងៃពុធសិរីធ្លាក់មកពីស្មាឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅដើមរកា និងដើមដូង។ លោក អ្នកទៅតាំងលំនៅនៅទីកន្លែងណា គួររកដើមដូង ឬដើមរកា ដាំនៅទិសខាងជើង នៃផ្ទះដើម្បីជាសិរីមង្គលដល់ខ្លួន និងក្រុមគ្រួសារ។

មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យនិយាយស្ដីច្រើនទទឹងទទែងពុំសូវ សុភាពរាបសារ ប៉ុន្តែមានចិត្តស្មោះត្រង់ កតញ្ញូ ស្គាល់បុណ្យស្គាល់បាប។ ជាមនុស្សចូលចិត្ត សិក្សារកការចេះដឹងដាក់ខ្លួន ឆ្លាត ឈ្លាសវៃ ស្គាល់កលល្បិចមនុស្ស មានតណ្ហាខ្លាំងដូចទឹក ពុះ ប្រាថ្នាទៅលើអ្វីហើយ រមែងខិតខំព្យាយាមធ្វើទាល់តែបានសម្រេច។ ចិត្តស្រាល ឆាប់ខឹង តែឆាប់បាត់ ធ្វើគុណមិនបានផល ត្រូវញាតិមិត្តបៀតបៀនច្រើននៅគាល់បំរើ ឬចៅហ្វាយ នាយមិត្តភ័ក្តិល្អ។ មុខរបរដែលស័ក្កិសមជាងគេ សម្រាប់មនុស្សកើតឆ្នាំនេះ គឺធ្វើគ្រូបាធ្យាយន៍ មេធាវី សុភាចារបុរស អ្នកឃោសនា ពីព្រោះជាមនុស្សប៉ិនប្រសព្វក្នុងការនិយាយ និងចូលវែកញែក រកហេតុផលឱ្យអ្នកដទៃ។ បើឱ្យធ្វើការរកស៊ីដោយកម្លាំងកាយទៅ ប្ដូរច្រើនតែពុំសូវប្រកប៕

(ប្រភព៖ សៀវភៅមហាសង្ក្រាន្ដ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ គ.ស ២០២៣ របស់លោកគ្រូ អ៊ឹម បុរិន្ទ)។

ជិន សុភ័ក្ដ្រ

មតិយោបល់