- 2019-11-28 08:55:49
- សុខភាព
អ្នកចូលចិត្តឲ្យឆ្កែលិឍ ប្រយ័ត្នជួបរឿងអកុសលពេទ្យក៏ជួយមិនបាន
- 2019-11-28 08:55:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តឲ្យឆ្កែលិឍ ប្រយ័ត្នជួបរឿងអកុសលពេទ្យក៏ជួយមិនបាន
ចន្លោះមិនឃើញ
បុរសម្នាក់បានធ្លាក់ខ្លួនឈឺនិងចូលសម្រាកក្នុងមន្ទីរពេទ្យមុនពេលស្លាប់នៅប៉ុន្មានសប្តាហ៍ដោយបានឆ្លងបាតេរីពីសត្វឆ្កែរបស់ខ្លួនក្រោយឆ្កែនោះបានលិឍគាត់។
បុរសជនជាតិអាល្លឺម៉ងវ័យ៦៣ឆ្នាំ ចាប់ផ្ដើមឈឺសាច់ដុំជើងទាំងសងខាង ហើយនឹងពិបាកដកដង្ហើមអស់រយៈពេលបីថ្ងៃ។ ក្រុមគ្រូពេទ្យដំបូងឡើយមិនអាចសន្និដ្ឋានបានទេថាបុរសខាងលើកើតជំងឺអ្វីឲ្យប្រាដក ដោយនៅលើដងខ្លួនមិនមានស្នាមរបួសអ្វីទាំងអស់ក្នុងរយៈពេលបីថ្ងៃដំបូង។ លុះដល់ថ្ងៃទី៤ទើបគ្រូពេទ្យបានធ្វើតេស្តឈាមរកឃើញបាតេរីម្យ៉ាងដែលមាននៅក្នុងទឹកមាត់ឆ្កែ និងឆ្មា ក្នុងឈាមរបស់គាត់។ ជាធម្មតាបាតេរីនេះឆ្លងទៅមនុស្សលុះណាតែឆ្កែ ឬឆ្មា នោះខាំ។
ចុងក្រោយគ្រូពេទ្យបានរកឃើញថាបុរសខាងលើធ្លាប់បានឆ្កែលិឍមុនពេលគាត់ធ្លាក់ខ្លួនឈឺ និងក្រោយមកបណ្ដាលឲ្យគាត់បាត់បង់ជីវិត។ ការស្រាវជ្រាវថ្មីៗនេះក៏បានបញ្ជាក់ដែរថាមនុស្សអាចស្លាប់នៅប៉ុន្មានសប្ដាហ៍ក្រោយពីឆ្លងបាតេរីពីទឹកមាត់ឆ្កែ ឬឆ្មានេះ៕