/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/Bin-Bunna38/5e29040487170_1579746300_medium.jpg)
- 2020-01-23 02:29:17
- សុខភាព
ទម្លាប់៥យ៉ាងនេះ ធ្វើឲ្យមេជីវិតឈ្មោលខ្សោយ មិនអាចមានកូន
- 2020-01-23 02:29:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៥យ៉ាងនេះ ធ្វើឲ្យមេជីវិតឈ្មោលខ្សោយ មិនអាចមានកូន
ចន្លោះមិនឃើញ
ធម្មតាមេជីវិតឈ្មោលមានសារៈសំខាន់ណាស់ក្នុងការជួយដល់ការមានផ្ទៃពោះ ហើយកាលណាដែលចំនរបស់វាមានតិច និងគ្មានចលនាខ្លាំងក្លាទេ វាពិតជាធ្វើឲ្យការមានផ្ទៃពោះតែងតែទទួលបានការបរាជ័យជាមិនខាន។ ការស្លៀកសម្លៀកបំពាក់តឹងៗ ក៏អាចប៉ះពាល់ដល់ការលូតលាស់របស់មេជីវិតឈ្មោលដែរ ជាពិសេសបុរសដែលមានបញ្ហាមេជីវិតឈ្មោលមានតិចស្រាប់។ ទម្លាប់អាការៈដូចជា ជក់បារី និងញ៉ាំគ្រឿងស្រវឹងច្រើន ក៏អាចប៉ះពាល់ដល់មុខងារផ្លូវភេទរបស់ពួកគេដែរ។
សម្រាប់គូស្វាមីភរិយាដែលត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើជាឪពុកម្តាយគេ តែបែរជាត្រូវចំណាយពេលវេលាច្រើនឥទ្ធប្រយោជន៍ និងមិនទទួលជោគជ័យទៀត ដោយសារតែមេជីវិតឈ្មោលមិនគ្រប់គ្រាន់ ដូច្នេះយកល្អខាងប្រុសគួរតែធ្វើយ៉ាងណាចៀសវាងនូវរឿងដូចខាងក្រោមនេះឲ្យបានផង៖
1 ភាពក្តៅ
ការដែលយើងរស់នៅក្នុងសីតុណ្ហភាពក្តៅចាប់ពី ៣៦,៦អង្សាឡើងទៅ ការផលិតរបស់មេជីវិតឈ្មោលត្រូវបានកាត់បន្ថយ និងចំនួន និងភាពរឹងមាំរបស់វាក៏ថយចុះដែរ ដែលជាហេតុនាំឲ្យថយចុះដល់សមត្ថភាពនៃការបន្តពូជទៀត។ រឿងនេះមិនមែននិយាយតែអាកាសធាតុខាងក្រៅទេ តែការត្រាំក្នុងទឹកក្តៅ Jacuzzi កម្តៅចេញពីកុំព្យូទ័រឡេបថប់ក៏អាចជាដើមហេតុនៃរឿងនេះដែរ។
2 សម្លៀកបំពាក់តឹងៗ
ការដែលស្លៀកពាក់សម្លៀកបំពាក់តឹងៗពេកជាពិសេស ខោទ្រនាប់ អាចរំខានដល់ការផលិត និងការលូតលាស់របស់មេជីវិតឈ្មោលបាន។ ដូច្នេះសមត្ថភាពរបស់កូនទាហានតូចៗរបស់អ្នកពិតជាថយចុះខ្លាំងជាមិនខាន។
3 ការធាត់ជ្រុល
បុរស និងស្រ្តីច្រើនតែមានឥទ្ធិពលមួយស្មើគ្នាពីបញ្ហាអតុល្យភាពអ័រម៉ូនដោយសារតែជាតិខ្លាញ់ក្នុងខ្លួនច្រើនពេក ជាពិសេសការធាត់ជ្រុលតែម្តង។ បញ្ហានោះគឺតែងតែទាក់ទងនឹងការមិនអាចមានកូនបានតែម្តង។
4 ទូរសព្ទដៃ
តាមការសិក្សាបានសន្និដ្ឋានថា កាំរស្មីវិទ្យុសកម្មរបស់ទូរស័ព្ទអាចនឹងសម្លាប់មេជីវិតឈ្មោលបាន ជាពិសេសបុរសដែលប្រើទូរស័ព្ទដៃរយៈពេលយូរៗពេក។
5 ការប្រើថ្នាំនិងគ្រឿងស្រវឹង
ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការប្រើថ្នាំញៀន ត្រូវបានគេរកឃើញថា អាចកាត់បន្ថយឥទ្ធិពលនៃគុណភាពរបស់មេជីវិតឈ្មោល ព្រមទាំងសមត្ថភាពបន្តពូជថែមទៀតផង។