- 2020-03-22 15:34:04
- សុខភាព
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ករណីវីរុសកូរ៉ូណាកើនថែម ៣១ករណី
- 2020-03-22 15:34:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ករណីវីរុសកូរ៉ូណាកើនថែម ៣១ករណី
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន ៣១ករណីថែមទៀត នៅយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ដោយបានធ្វើឲ្យតួលេខសរុបក្នុងប្រទេសកម្ពុជាកើនដល់ ៨៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍តាមបណ្ដាញ Telegram ថា ករណីរកឃើញ Covid-19 លើជនជាតិបារាំងចំនួន ២នាក់ កាលពីថ្ងៃទី ១៨ឥ១៩ នៅសណ្ឋាគារ៧ជាន់ ក្នុងខេត្តព្រះសីហនុ ហើយអ្នកប្រាស្រ័យទាក់ទងជនជាតិបារាំង និងជនជាតិខ្មែរមួយចំនួនសរុប ៣៧នាក់ ក្នុងនោះមាន៣០នាក់ វិជ្ជមាន Covid-19 ក្រោយពីយកចំណាកយកទៅពិនិត្យ។ ក្រោយពីរកឃើញ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងការពារតឹងរឹង (យាមច្រកចេញ-ចូល ហាមចេញចូល) ដោយអនុញ្ញាតឲ្យតែក្រុមគ្រូពេទ្យ (ចតាលិសក្ដ) និងក្រុមគ្រូពេទ្យបង្អែកខេត្ត នៅពិនិត្យនៅទីនោះ។