• 2020-03-26 09:54:37
  • សុខភាព

​មិនបាច់ចេញទៅសាឡនក៏បាន តិចនិកនេះជួយឲ្យសរសៃសក់ភ្លឺរលោង​

  • 2020-03-26 09:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​យើង​ម្នាក់​ណា​ក៏​ស្រលាញ់​សក់​ដែរ ​អ្នក​ខ្លះ​ស្រលាញ់​សក់​វែងៗ ​ខ្លះ​ក៏​ស្រលាញ់​ម៉ូដ សក់​ខ្លី​។ ​ប៉ុន្តែ​មាន​មនុស្ស​ស្រី​មិន​ច្រើន​ទេ​ ដែល​​យល់​ដឹង​បាន​យ៉ាង​ច្បាស់​អំពី​ការ​ថែរក្សា​សក់​ដ៏​វែង​របស់​ខ្លួន​​ឲ្យស្អាត​និង​មាន​សុខភាព​ល្អ។

​ថ្ងៃ​នេះ​ Kanha សូម​រំលែក​ពី​វិធី​ថែ​រក្សា​សរសៃ​សក់​​ ដែល​នារី​ៗ​អាច​អនុវត្ត​​នៅ​ផ្ទះ​បាន​ ស្រប​ពេល​ដែល​មិន​ចេញ​ទៅ​ក្រៅ​ដើម្បី​ការពារ​​ខ្លួន​ពី​វីរុស​កូរ៉ូណា​។

១ ប្រើ​ក្រាស់​ឈើ

ក្រាស់​សិត​សក់​ផលិត​ពី​ឈើ​ស្រូប​យក​ជាតិ​ប្រេង​ដែល​មាន​នៅ​លើ​សក់របស់អ្នក។ ម្យ៉ាងវិញទៀត​ក្រាស់​ឈើ​ជួយ​សម្រួល​ដល់​ស្បែក​ក្បាល​របស់​អ្នក​ ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​នៅពេល​ដែល​បាន​សិត​សក់​ដោយ​ប្រើ​ក្រាស់​ឈើ។

២ លាប​ប្រេង​ធម្មជាតិ

អ្នកអាច​យក​ប្រេង​ដូង​មកលាប​ឱ្យ​សព្វ​លើ​សក់​របស់​អ្នក​រួច​ទុក​ចោល​រយៈពេល​មួយ​យប់​បន្ទាប់មក​កក់​សម្អាត​សក់​នៅ​ព្រឹក​បន្ទាប់។​ឬ​អ្នក​អាច​លាប​តែ​ចុង​សក់​របស់​អ្នក​ក៏បាន​ព្រោះថា​អាច​ជ្រាប​តាម​សរសៃ​សក់​ទៅ​ចិញ្ចឹម​បំប៉ន​សក់​ក្បាល​របស់​អ្នក​ទាំងអស់​ផងដែរ។

៣ កក់​សក់ បន្ទន់​សក់

រឿង​ដែល​សំ​ខាន់​បំផុត​នៅ​ពេល​ដែល​អ្នក​ទិញ​សាប៊ូ​កក់សក់​ឬ​ផលិតផល​បន្ទន់​សក់​អ្នកត្រូវ​តែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​របស់​វា​ឱ្យ​បាន​ច្បាស់លាស់។ អ្នក​មិន​ត្រូវ​កក់​សក់​ជារៀងរាល់​ថ្ងៃ​ពេក​ឡើយ​ព្រោះ​ថា​វា​អាច​បំផ្លាញ​ប្រេង​ធម្មជាតិ​ដែល​ជួយ​បំប៉ន​សក់​របស់​អ្នក។ ចំណែក​ការ​បន្ទន់​សក់​ជា​រឿង​ចាំបាច់​បំផុត​ព្រោះ​វា​នឹង​ជួយ​ធ្វើ​ឱ្យ​សក់​ក្បាល​របស់​អ្នកមាន​សំណើម​និង​ទន់​រលោង​ស្អាត។

៤ កុំ​ប្រើ​ឧបករណ៍កម្ដៅ​ខ្លាំង​ពេក​នៅលើ​សក់

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កុំ​ប្រើ​ឧបករណ៍​ធ្វើ​ម៉ូដ​សក់​ជា​រៀងរាល់​ថ្ងៃ​ពេក​ ព្រោះ​វា​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ដាច់​ខូច​និង​លែង​ស្អាត។

៥ កុំ​ធ្វើ​ម៉ូដ​សក់​ដែល​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ដាច់​ខូច

ម៉ូដ​សក់​ដែល​ជួយ​មិន​ឱ្យ​សក់​របស់​អ្នក​ដាច់​ខូច​គឺ​ម៉ូដ​សក់​ក្រង​និង​ម៉ូដ​សក់​បួង​ឡើង​លើ ទោះ​ជា​ពេល​យប់​ក៏ដោយ​ដើម្បី​កុំ​ឱ្យ​សក់​របស់​អ្នក​ដាច់​និង​រញេរញៃ​ពេក។

៦ យកចិត្តទុកដាក់​ចំពោះ​របប​អាហារ

ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ​ដូចជា​បន្លែ​ផ្លែឈើ និង​កុំ​ទទួលទាន​អាហារ​កំប៉ុង​ច្រើនពេក។

៧ កាត់​តម្រឹម​ចុង​សក់

អ្នក​គួរ​តែ​កាត់​តម្រឹម​ចុង​សក់​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ព្រោះ​ថា​វា​ជួយ​ធ្វើ​ឱ្យ​សក់​របស់​អ្នកដុះ​លឿន​និងមាន​សុខភាពល្អ​៕

ប្រភព៖ Beautyandtips ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម