• 2018-06-14 04:45:23
  • សុខភាព

សមត្ថកិច្ចចាប់បាន បារីក្លែងក្លាយខុសច្បាប់ ម៉ាកល្បី១ប្រភេទ និងសារព្រមានសុខភាព

  • 2018-06-14 04:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ និង​រឹប​អូស​យក​បារី​៥៥៥ ​ដែល​ជា​ផលិតផល​ក្លែងក្លាយ​ ជាង១ ០០០ សុង នៅ​​ពីរ​ទីតាំង ​គឺ​ការ​លក់​ក្នុង​ផ្សារ​ធំ​ថ្មី និង​នៅ​កន្លែង​ស្ដុក​បារី​របស់​អាជីវករ​។

មន្ត្រី​អ្នក​នាំ​ពាក្យ ​នៃ​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា បាន​ឲ្យ​ដឹង​ថា ផលិតផល​បារី​ក្លែងក្លាយ ​បាន​ធ្វើ​ឡើង​ចេញពី​សារធាតុ​គីមី​ម្យ៉ាង ដែល​គេ​ហាមឃាត់ ​មិន​ឲ្យ​ប្រើប្រាស់ ​ក្នុង​ចំណីអាហារ និង​មាន​ផល​អាក្រក់​ដល់​អ្នក​ជក់​ក្នុង​រយៈពេល​ដ៏​ខ្លី​។

រូបតំណាង (ប្រភពរូប អ៊ីនធឺណិត )

ព័ត៌មាន​លម្អិត​ក្រុមការងារ Sabay មិន​អាច​ទាក់ទង​តាម​ទូរសព្ទ​ទៅ​កាន់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​បើ​តាម លោក អ៊ុ រតនា អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​១ថា ផលិតផល​ពិតប្រាកដ និង​ស្របច្បាប់​ គឺ​នៅ​លើ​កញ្ចប់ និង​សុង​ គឺ​មាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​ជា​ភាសា​ខ្មែរ​ទំហំ ៥៥%។

ហើយ​នៅ​ផ្នែក​ចំហៀង​ខាង​ក្រោយ​កញ្ចប់ គឺ​មាន​បិត​តែមប្រិ៍​អាករ​សម្គាល់​ម៉ាក​ត្រឹមត្រូវ។

លោក​បន្ត​ថា មាន​តែ​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​នាំចូល និង​ចែកចាយ​លក់​ផលិតផល​បារី​នេះ។ រាល់​ការ​តាំង​ដាក់​លក់ ឬ​លក់​លួចលាក់​ផលិតផល​បារី​រួច​ពន្ធ នៅ​ក្រៅ​ពី​​ទីផ្សារ​រួច​ពន្ធ (duty free) គឺ​សុទ្ធ​តែ​ជា​ផលិតផល​ក្លែងក្លាយ ​ជា​អំពើ​ខុសច្បាប់​ និង​ប្រឈម​នឹង​ការ​រឹបអូស​យក​ទៅ​កម្ទេច​ចោល និង​ចាត់​វិធាន​ការ​ច្បាប់។

ផលិតផល​ក្លែងក្លាយ គឺ​មាន​តែ​សារ​ព្រមាន​ជា​ភាសា​អង់គ្លេស ពុំ​មាន​បិទ ​តែមប្រិ៍​អាករ ហើយ​លក់​នៅ​ក្រៅ​ទីផ្សារ​រួច​ពន្ធ (duty free shop)"។

សូម​បញ្ជាក់​ថា បើ​តាម​គេហទំព័រ​ផ្លូវការ bat-cambodia.com​ របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ក្រុមហ៊ុន មាន​ដូចជា​ប្រតិបត្តិ​ការ​ប្រកប​ដោយ​ភាព​ទទួល​ខុសត្រូវ គ្មាន​គោល​ដៅ​ជំរុញ​ឲ្យ​មាន​អ្នក​ជក់​បារី​ច្រើន រួម​នឹង​សារ​ព្រមាន​សុខភាព ដែល​បង្ក​ពី​ការ​ជក់បារី។

មាន​ហានិភ័យ​នៃ​ការ​ជក់​បារី​ អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ទង​សួត កើត​រោគ​មហារីក និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ជាដើម។

រូបតំណាង (ប្រភពរូប អ៊ីនធឺណិត )

អត្ថបទ៖ ពៅ រក្សា

មតិយោបល់