• 2018-07-03 06:54:16
  • សុខភាព

នំចំណី១ប្រភេទ ជាពិសេសស្ត្រីមានផ្ទៃពោះ និងក្មេងៗ សូមកុំទិញញ៉ាំឲ្យសោះ

  • 2018-07-03 06:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​មុន​នេះ​បន្តិច​ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ជូន​ដំណឹង​​ឲ្យ​ប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្ន​នំ​ចំណី​មួយ​ប្រភេទ​ឈ្មោះ​ថា Kellogg's Honey Smacks Cereal (ដូចរូប​ខាងក្រោម​) ដែល​ផលិតផល​នេះ​ ​មាន​ឆ្លង​បាក់តេរី​ចូល​ បណ្ដាល​ឲ្យ​មាន​ជម្ងឺ​ប្រព័ន្ធ​រំលាយ​អាហារ គ្រុនពោះវៀន​ ។ល។​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ ទារក​ កុមារ​តូច​ៗ និង​មនុស្ស​ចាស់​គឺ​ជា​ជន​ងាយ​​រងគ្រោះ។

ការប្រកាស​នេះ​ ក្រោយ​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​បាន​ដំណឹង​ពី​រដ្ឋបាល​ឱសថ​ និង​ម្ហូប​អាហារ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ក្រុមហ៊ុន Kellogg Company​​ ប្រមូល​ត្រឡប់​មក​វិញ​ពី​ទីផ្សារ ​បន្ទាប់ពី​បាន​ស្រាវជ្រាវ​រកឃើញ​ប្រភព នៃ​ការ​ពុល​ម្ហូបអាហារ​បណ្ដាល មក​ពី​ការ​ទទួលទាន​ផលិតផល​នេះ​។

សេចក្ដីជូនដំណឹងរបស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់