- 2018-07-17 05:30:00
- ស្នេហា
ញាក់សាច់! ការសិក្សាថ្មីនៅថៃ រកឃើញថា មានស្នេហាខុសគ្នាដល់ទៅ ១៨ភេទ
- 2018-07-17 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ការសិក្សាថ្មីនៅថៃ រកឃើញថា មានស្នេហាខុសគ្នាដល់ទៅ ១៨ភេទ
ចន្លោះមិនឃើញ
តាមការសិក្សាថ្មី១ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ព្រោះប្រហែលជាមិនសូវមានអ្នកធ្លាប់បានដឹងនោះទេ អំពីចំនួនដ៏ច្រើន។
ជាក់ស្ដែង នៅក្នុងប្រទេសថៃ តាមការសិក្សារបស់គេហទំព័រ nextshark ក្រៅពីក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឬភាគច្រើនស្គាល់ថា ភេទទី៣ ដែលភាសាក្រៅផ្លូវការហៅថាខ្ទើយ អ្នកជំនាញបានរកឃើញថាមានស្នេហា នៃភេទជាច្រើនទៀត រហូតដល់ទៅ ១៨ ឯនោះ។
ស្នេហាប្លែកៗនេះ បើតាមអ្នកជំនាញបានកត់សម្គាល់ថា បង្កើតបានជាទំនាក់ទំនង ឬអាចហៅថាជាភេទថ្មី ព្រោះក្រុមមនុស្សទាំងនេះ មានអារម្មណ៍ស្នេហា តួនាទីក្នុងទំនាក់ទំនងស្នេហា និងចំណង់ខុសពីធម្មតា។
តាមអ្វីដែលយើងធ្លាប់ដឹងគឺ ស្នេហាភាគច្រើន គឺរវាងប្រុស និងស្រី។ ចំណែកស្នេហាភេទដូចគ្នាវិញ អាចមានស្រី និងស្រី ឬក៏ប្រុស និងប្រុសជាដើម។
ដែលនេះ ដោយសារតែបម្រែបម្រួលអត្តចរិតផ្ទុយ ឬខុស នឹងភេទពីកំណើត ធ្វើឲ្យបង្កើតចេញជាភេទដទៃទៀត ដែលពិបាកនឹងបែងចែកច្បាស់លាស់។
យោងតាមគេហទំព័រ nextshark បានធ្វើការចុះផ្សាយថា នៅក្នុងប្រទេសថៃ មានទំនាក់ទំនងស្នេហា នៃក្រុមអ្នកស្រលាញ់គ្នា ចំនួន១៨ប្រភេទ មានដូចជា។
១. ប្រុស មានន័យថា ជាភេទដែលស្រលាញ់មនុស្សស្រី
២. ស្រី មានន័យថា ជាភេទដែលស្រលាញ់មនុស្សប្រុស
៣. Tom មានន័យថា មនុស្សស្រីដែលតែងខ្លួនជាបុរស ហើយស្រលាញ់មនុស្សស្រី
៤. Dee មានន័យថា មនុស្សស្រីដែលស្រលាញ់ស្រីសាច់ដុំ (Manly women) ឬ Tom
៥. Tom Gay មានន័យថា មនុស្សស្រីដែលស្រលាញ់ទាំងមនុស្សស្រី, Toms ហើយនិង Dees
៦. Tom Gay King មានន័យថា Tom ដែលរាងដូចមនុស្សប្រុសសុទ្ធសាធ ហើយស្រលាញ់ Tom
៧. Bi មានន័យថា មនុស្សស្រីដែលស្រលាញ់ទាំង bisexuals (មនុស្សដែលស្រលាញ់ទាំងប្រុសទាំងស្រី) , Toms, lesbians, និង បុរស
៨. Boat មានន័យថា បុរសដែលស្រលាញ់មនុស្សស្រី , Gay Kings និង Gay Queens (តែមិនមែនជា Lady Boy ទេ)
៩. Gay Queen មានន័យថា មនុស្សប្រុសរាងទន់ៗដូចស្រី (ចេកៗ) ដែលស្រលាញ់មនុស្សប្រុស
១០. Gay King មានន័យថា បុរសសាច់ដុំដែលស្រលាញ់មនុស្សប្រុស
១១. Tom Gay Two-Way មានន័យថា Tom ដែលស្រលាញ់ទាំង Tom Gay King ឬ Tom Gay Queen
១២. Tom Gay Queen មានន័យថា Tom ដែលមានលក្ខណៈជាមនុស្សស្រី ស្រលាញ់ Tom
១៣. Lesbian មានន័យថា មនុស្សស្រីស្រលាញ់មនុស្សស្រីគ្នាឯង
១៤. ខ្ទើយ មានន័យថា (Kathoey) / Ladyboy មនុស្សប្រុសដែលចង់ក្លាយខ្លួនជាមនុស្សស្រី
១៥. Adam មានន័យថា បុរសដែលស្រលាញ់ Tom
១៦. Angee មានន័យថា ខ្ទើយដែលស្រលាញ់ Tom
១៧. Cherry មានន័យថា មនុស្សស្រីដែលស្រលាញ់ Gay Man និងខ្ទើយ
១៨. Samyaan មានន័យថា មនុស្សស្រីដែលស្រលាញ់ ទាំង Toms, lesbians, ស្រីគ្នាឯង women និង Samyaan គ្នាឯង។