
- 2018-08-18 05:45:45
- ការអប់រំ
និយាយពាក្យ៦ឃ្លានេះទៅអ្នកជំពាក់លុយអត់សង ដឹងតែភ្ញាក់ខ្លួនដូចគេទះ១កំផ្លៀង
- 2018-08-18 05:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយពាក្យ៦ឃ្លានេះទៅអ្នកជំពាក់លុយអត់សង ដឹងតែភ្ញាក់ខ្លួនដូចគេទះ១កំផ្លៀង
ចន្លោះមិនឃើញ
បញ្ហារឿងខ្ចីលុយ ហើយព្យាយាមអត់សងនៅតែកើតមាន ហើយមិនមែនជាអ្នកដទៃពីណាទេ ភាគច្រើនគឺកើតឡើងពីមនុស្សដែលទុកចិត្តគ្នាបំផុត តែចុងក្រោយត្រូវបាត់បង់មិត្តភាពមួយព្រោះរឿងលុយ។ តទៅនេះគឺជាឃ្លាមួយចំនួនគួរនិយាយទៅកាន់អ្នកដែលមិនព្រមសងតែម្ដង ដើម្បីឲ្យគេដឹងខ្លួនខ្លះ ទោះមិនបានលុយនោះត្រឡប់មកវិញក៏ដោយ៖
១. លុយដែលបាត់បង់ទៅព្រោះគេខ្ចីគឺជារឿងដែលគួរឲ្យសោកស្ដាយមួយតែអ្វីដែលស្ដាយជាងនេះ គឺទឹកចិត្តដែលលះបង់ចំមនុស្សខុស៖ បញ្ជាក់ថាអ្នកជាអ្នកមិនមែនក្រព្រោះលុយប៉ុណ្ណឹងទេ តែស្ដាយទឹកចិត្តមិនគួរណាលះបង់ឲ្យមនុស្សដូចជាគេ។ ឃ្លានេះថ្លៃថ្នូរបែបអ្នកចេះដឹង ងាយចាក់ដោត ធ្វើឲ្យអ្នកជំពាក់នឹងភ្ញាក់ខ្លួនក្រញាង ទោះគេតបមកវិញបែបណាក៏ដោយ តែក្នុងចិត្តគេត្រូវខ្ទេចខ្ទាំព្រោះពាក្យនេះហើយ។
២. កុំព្រោះតែលុយប៉ុណ្ណឹងសុខចិត្តបាត់បង់មិត្តភាព ត្រូវចាំទុកថាអ្នកដែលព្រមជួយអ្នកពេលដែលគ្រប់គ្នាបោះបង់អ្នកចោល គេគឺជាមនុស្សល្អបំផុត ដែលអ្នកគួរតែរក្សាទុក៖ ឃ្លានេះបញ្ជាក់ថា ព្រោះលុយគេសុខចិត្តផ្ដាច់ទំនាក់ទំនងពីអ្នក មានន័យថាគេជាមនុស្សល្ងង់បំផុត បើគ្រាន់តែសងវិញ គេមានកល្យាណមិត្តដ៏ល្អម្នាក់ តែបើគេហ៊ានចោលអ្នកព្រោះតែលុយ គេនឹងបាត់បង់មនុស្សល្អដូចជាអ្នកជារៀងរហូត។
៣. លុយដែលខ្ញុំឲ្យអ្នកខ្ចីមិនមែនខ្ញុំនិមិត្តវាឡើងដូចរឿងយុទ្ធសិល្បឡើយ គឺជាកម្លាំងញើសឈាមដែលខ្ញុំលះបង់ដើម្បីប្ដូរវាមក បើអ្នកមិនសងមានន័យថាអ្នកកំពុងជិះជាន់កម្លាំងពលកម្មអ្នកដទៃ អ្នកក៏មិនខុសអីពីចោរឡើយ គ្រាន់តែអ្នកលួចគេថ្លៃថ្នូរជាងចោរតែបន្តិចប៉ុណ្ណោះ។
៤. ទទួលស្គាល់ថាអ្នកណាក៏ចេះខ្វះខាត មិនដែលមានគ្រប់ជារៀងរហូតនោះទេ តែការដែលខ្ញុំមានលុយឲ្យអ្នកខ្ចីមិនមែនខ្ញុំប្រាក់ខែរាប់ពាន់ដុល្លារ ជាអ្នកមានអ្វីឡើយ តែវាកើតឡើងពីការសន្សំសំចៃ មិនចង់លាដៃខ្ចីលុយអ្នកដទៃ អ្នកកុំធ្វើជាអ្នកមានខណៈមិនទាន់មានលុយហូរហៀរ ខ្ញុំក៏ស្ថិតក្នុងប្រទេសមួយមានសេដ្ឋកិច្ចមិនខុសពីអ្នកដែរ បើអ្នកចាយមិនចេះគិត អ្នកនឹងខ្ចីគេជារៀងរហូត។
៥. អ្នកអាចមិនសងលុយខ្ញុំបាន ហើយខ្ញុំក៏មិនអាចទៅធ្វើអ្វីអ្នកបានមែន តែអ្នកត្រូវដឹងថា វិនាទីដែលអ្នកបានគិតថាអ្នកមិនតាំងចិត្តសងត្រឡប់មកខ្ញុំវិញ គឺអ្នកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យអ្នកដទៃវាយតម្លៃអ្នកជាមនុស្សបែបនេះ បែបនោះ។ ខ្ញុំក៏មិនខុសពីអ្នកទាំងនោះដែរ ទោះខ្ញុំជាមនុស្សចិត្តបុណ្យយ៉ាងណា ខ្ញុំប្រាកដជាខឹងអ្នក ស្អប់អ្នក ហើយកិត្តិយសមុខមាត់របស់អ្នកក៏ត្រូវបំផ្លាញចាប់ពីពេលនេះទៅ។
៦. ខ្ញុំមិនដឹងថាអ្នកកំពុងមានស្ថានភាពបែបណាទើបអ្នកមិនសងទេ តែយ៉ាងណាសូមអ្នកកុំរត់ចេញពីបញ្ហាបែបនេះ អ្នកត្រូវមានស្មារតីទទួលខុសត្រូវលើទង្វើដែលអ្នកបានធ្វើ ត្រឹមការជូនដំណឹង ពាក្យទន់ភ្លន់ ចេះសុំទោស ក៏អាចធ្វើឲ្យម្ចាស់បំណុលធូរស្រាលកំហឹងខ្លះដែរ៕