• 2018-08-19 02:47:04
  • សុខភាព

អាហារ ៤ប្រភេទ ហាមញ៉ាំឆៅដាច់ខាត បើមិនចង់គ្រោះថ្នាក់ដល់សុខភាព

  • 2018-08-19 02:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ មាន​អាហារ​ច្រើនណាស់ ដែល​យើង​មិន​អាច​ញ៉ាំ​ឆៅ​ដូច​មុន​នោះ​ទេ ពីព្រោះ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​យើង​បាន​។ យើង​អាច​ញ៉ាំ​ត្រសក់​ឆៅ​បាន ប៉ុន្តែ មិនមែន​សាច់ជ្រូក​នោះទេ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​របស់​មួយ​ចំនួន ដែល​អ្នក​មិនគួរ​ញ៉ាំ​ឆៅ​ទាល់តែសោះ ទោះបីជា​ក្រោមរូបភាព​ណាក៏ដោយ ៖

១. សាច់មាន់​

​សាច់​មាន់​ឆៅ អាច​ត្រូវបាន​ប៉ះពាល់ ដោយ​ពពួក​មេរោគ និង​សត្វល្អិត​ចង្រៃ​។ បើ​អ្នក​មិន​ប្រយ័ត្ន ហើយ​ញ៉ាំ​វា​ដោយ​មិន​ចម្អិន​ឲ្យបាន​ឆ្អិន​ល្អ នោះ​អ្នក​អាច​នឹង​ឈឺ​ធ្ងន់​។ ក្រៅពីនេះ ក្លិន​សាច់មាន់​ឆៅ ក៏​មិន​ល្អ​ប៉ុន្មាន ចំពោះ​សុខភាព​របស់​អ្នក​ដែរ​។​

២. សណ្តែក​រាង​តម្រងនោម (Kidney Beans)

​សណ្តែក​ប្រភេទ​នេះ ស្ថិត​ក្នុង​បញ្ជី​បន្លែ ដែល​យើង​មិន​អាច​ញ៉ាំ​ឆៅ​បាន​នោះទេ​។ ជាតិ​ប្រូតេអ៊ីន និង lectin … ដែល​មាន​នៅក្នុង​សណ្តែក​នេះ មាន​គ្រោះថ្នាក់​ណាស់ ចំពោះ​សុខភាព​របស់​យើង​។ ជា​ការពិត ជាតិ lectin (​ត្រូវបាន​គេ​ស្គាល់​ថា phytohemagglutinin) អាច​បណ្តាល​ឲ្យ​អ្នក មាន​បញ្ហា​ក្រពះ​ពោះវៀន ដូចជា ក្អួត និង​ចង្អោរ​ជាដើម​។​

៣. សាច់ជ្រូក​

​សាច់ជ្រូក អាច​មាន​ផ្ទុក​ពពួក​ព្រូន​ជាច្រើន​ប្រភេទ​។ ប្រសិនបើ​អ្នក ទទួលទាន​សាច់ជ្រូក ដែល​មិន​ឆ្អិន​ល្អ ពពួក​ប៉ា​រ៉ា​សិត​ទាំងនោះ នឹង​ចូល​ទៅក្នុង​រាងកាយ​របស់​អ្នក ហើយ​បង្ក​ជា​បញ្ហា​យ៉ាង​ច្រើន ដែល​យើង​មិន​អាច​គិត​ដល់​។​

៤. ​ដំឡូង​បារាំង​

​ពេលខ្លះ យើង​ចង់​ញ៉ាំ​ដំឡូងបារាំង​ឆៅ ដើម្បី​ធ្វើ​ជា​អន្លក់ ប៉ុន្តែ វា​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ដំឡូងបារាំង​ឆៅ មាន​ផ្ទុក​សារធាតុពុល​ម្យ៉ាង ហៅថា solanine​។ សារធាតុពុល​នេះ ត្រូវបាន​គេ​រកឃើញ​ច្រើន នៅក្នុង​ដំឡូងបារាំង​ខ្ចី​។ គ្រោះថ្នាក់​ដែល​អាច​កើតឡើង នៅ​ពេល​អ្នក​ញ៉ាំ​វា ដោយ​មិន​បាន​ចម្អិន​ឲ្យ​ល្អ មានដូចជា ឈឺក្បាល វិលមុខ ឈឺ​ក្រពះ និង​រហូត​ដល់​ស្វិតដៃជើង​ទៀតផង​៕

ប្រភព ៖ health.com.kh

មតិយោបល់