• 2018-08-26 04:31:46
  • សុខភាព

កាំកុងត្រូលអះអាង កន្លែងធ្វើស្ករត្នោតនៅក្រោយផ្សារដេប៉ូ មិនប៉ះពាល់សុខភាព

  • 2018-08-26 04:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មន្រ្តី​សាខា​កាំ​កុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ​ និង​មន្ទីរ​ពាណិជ្ជកម្ម​ភ្នំពេញ ​និង​អាជ្ញាធរ​សង្កាត់ ​ផ្សារ​ដេប៉ូ ​ខណ្ឌ​ទួលគោក​ នាថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៨ ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ស្ករត្នោត​នៅ​តាម​ស្តង់​ធ្វើលក់​ស្ករត្នោត ខាង​ក្រោយផ្សារដេប៉ូបានចំនួន០៥ ស្តង់ ធ្វើ​ការ​ពិសោធន៍​ភ្លាមៗ ​ដោយ​បាន​យក​គំរូ​ចំនួន​ ៣៤​គំរូ​ បញ្ជូន​ទៅពិនិត្យនៅរថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត ជា​​លទ្ធផល​ ពុំ​មាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​ ប៉ះពាល់​សុខភាព​នោះ​ទេ។

ទន្ទឹម​គ្នានោះ ​មន្ត្រី​កាំកុង​ត្រូល​ក៏​បាន​ណែនាំ​​ដល់​អាជីករ​ធ្វើ​ស្ករត្នោត​​ ទៅ​លើ​ផ្នែក​អនាម័យ​ និង​ការ​រក្សាទុក​ដាក់ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណ:បច្ចេកទេស។ យ៉ាងណាមិញ បើ​ផេក​ហ្វេសបុកអគ្គនាយកដ្ឋានកាំកុងត្រូល មិនបាន​បញ្ជាក់​ពីទីតាំងផលិតស្ករត្នោត​ខាងលើច្បាស់លាស់ឡើយ៕

រូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់