• 2018-08-26 08:53:00
  • សុខភាព

ពាក្យ​មួយ​ម៉ាត់​​ថា "កុំ" ​ជួយ​ឲ្យ​អ្នក​បោះបង់​ទម្លាប់​អាក្រក់បាន

  • 2018-08-26 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​តាំង​ពី​ការ​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​ពន្យា​ពេល រហូត​ដល់​ការ​ជក់​បារី ឬ ការ​ចំណាយ​ពេល​ច្រើន​​ពេក​​លើ​បណ្តាញ​សង្គម ឬ លើ YouTube ជាំ​ទម្លាប់​អាក្រក់​ដែល​ត្រូវ​បោះបង់​ចោល។

សកម្មភាព​ញៀន​ប្រចាំថ្ងៃ​ទាំង​នេះ​​ពិត​ជា​ពិបាក​ជម្រុះ​ចោល ព្រោះ​វា​បាន​​ចាក់​ជ្រៅ​ទៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​គ្រប់គ្នា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Independent។

អ្នក​​ជំនាញ​ចិត្តសាស្រ្តលោក Amantha Imber បាន​និយាយ​ថា​ ភាព​ជោគជ័យ​របស់​អ្នក​ លាក់​ពួន​ក្រោយ​ពាក្យ​មួយ​ម៉ាត់ "កុំ"។ ពោល​គឺ "កុំ" បន្ត​ប្រព្រឹត្ត​ទម្លាប់​ដែល​អ្នក​គិត​ថា​មិន​រីក​ចម្រើន​ដល់​ខ្លួន។

អ្នក​ជំនាញ​ចិត្តសាស្រ្ត​នេះ​បាន​និយាយ​ថា ការ​បោះបង់​អាកប្បកិរិយា​អាក្រក់​វា​ជា​រឿង​លំបាក ព្រោះ​ខួរ​ក្បាល​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដើម្បី​ប្រយុទ្ធប្រឆាំង​​ទម្លាប់​មិន​ល្អ​ទាំង​នោះ។

Imber បាន​បន្ថែម​ថា កម្លាំងឆន្ទៈ ខ្លាំង​បំផុត​គឺ​នៅ​ពេល​ព្រឹក។ ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​ព្យាយាម​ចង់​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ចោល ត្រូវ​​ចាប់​ផ្តើម​​ឲ្យ​ខួរក្បាល​ប្រយុទ្ធប្រឆាំង​​នឹង​ឥរិយាបទ​ទាំង​នោះ​នៅ​ពេល​ព្រឹក។

អ្នក​ចិត្តសាស្រ្ត​ដដែល​ក៏​បាន​អះអាង​ដែរ​ថា​ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​មនុស្ស​ដែល​និយាយ​ថា​ " don't ឬ កុំ" ប្រសើរ​ជាង​ អ្នក​ដែល​និយាយ​ថា "can't ឬ មិន​អាច" ពី​ព្រោះ​ថា ៥០% នៃ​អ្នក​និយាយ​ថា “can't” ទំនង​ជា​នឹង​ប្រកាន់​ខ្ជាប់​មិន​ចង់​បោះបង់​ទម្លាប់​​ប្រចាំថ្ងៃ​របស់​ខ្លួន​ឡើយ ទោះ​ជា​ដឹង​ថា​មិន​ល្អ​ក៏​ដោយ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់