
- 2018-09-19 03:37:15
- ចរាចរណ៍
មកដឹងនីតិវិធី ចូលរួមមូលនិធិជួយព្យាបាលរតនា គ្រូបង្វឹកឆ្កែនៅខ្មែរ ល្បីលំដាប់អន្តរជាតិ
- 2018-09-19 03:37:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងនីតិវិធី ចូលរួមមូលនិធិជួយព្យាបាលរតនា គ្រូបង្វឹកឆ្កែនៅខ្មែរ ល្បីលំដាប់អន្តរជាតិ
ចន្លោះមិនឃើញ
ជាថ្មីម្ដងទៀត មូលនិធិជួយព្យាបាលរតនា បញ្ជាក់អំពីយន្តការ នៃការប្រមូលថវិកាដើម្បីជួយសម្រាលការចំណាយនៃការព្យាបាល គ្រូបង្វឹកឆ្កែរបស់កម្ពុជា ល្បីលំដាប់អន្តរជាតិ ដែលមូលនិធិរំពឹងថានឹងប្រមូលបានរហូតដល់ ១ម៉ឺន៥ពាន់ដុល្លារ។
តើត្រូវដូចម្ដេចដើម្បីសម្រេចគោលដៅ និងការផ្ទេរលុយដោយវិធីណា ដើម្បីបានដល់មូលនិធិឆាប់រហ័ស? ងាយៗ ប្រិយមិត្តមានគណនីវីងផ្ទាល់ខ្លួន ហើយបញ្ចូលលុយទៅក្នុងគណនី រួចវេរលុយទៅកាន់គណនី Hin Rattana 00543601 គឺជាការស្រេច។
ចំពោះសំណួរថាតើត្រូវធ្វើដូចម្ដេចដើម្បីឲ្យសម្រេចបានដល់គោលដៅ ១ម៉ឺន៥ពាន់ដុល្លារ ដែលមូលនិធិចង់បាននោះ គឺអាស្រ័យលើកម្លាំងមហាជនចូលរួមជាធំ។ ត្រង់ចំណុចនេះ តួលេខនៃយុទ្ធនាការ (#ស៊ូស៊ូsusu) គឺចង់ឲ្យខាងមហាជនជួយវិភាគទានឲ្យបាន ៥ពាន់ ដុល្លារ ហើយសល់ ១ម៉ឺនដុល្លារទៀត ជាបន្ទុករបស់ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។ ឧទាហរណ៍ថា បើសិនជា អ្នកចូលរួមវិភាគទាន ១ដុល្លារ នោះក្រុមហ៊ុន Sabay ក៏ចូល ១ដុល្លារ ហើយខាង ធនាគារ ព្រីនស៍ ក៏បរិច្ចាគ ១ដុល្លារ ដូចគ្នា។ ដូច្នេះ ក្រុមគ្រួសារជនរងគ្រោះ (ហ៊ិន រតនា) ទទួលបាន ៣ដុល្លារ។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលប្រកាសបើកមូលនិធិជួយព្យាបាលរតនា កាលពីថ្ងៃទី ១៧ កញ្ញា កន្លងទៅនេះថា "ក្រុមហ៊ុន Sabay និងធនាគារព្រីនស៍ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគជួយលោករតនា ប៉ុន្តែក្នុងការចូលរួមមូលនិធិនេះ ចង់ឲ្យមានការចូលរួមពីកម្លាំងមហាជនទូទៅ ដែលមហាជនបរិច្ចាគ ១ដុល្លារ ក្រុមហ៊ុន Sabay ដាក់១ដុល្លារ និង ធនាគារព្រីនស៍ដាក់១ដុល្លារដែរ ហើយចាប់ពីថ្ងៃហ្នឹងទៅនឹងមានសប្បុរសជនច្រើនដែលអាចចូលរួមបរិច្ចាគ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ទៅតាមលទ្ធភាពដែលអាចចូលរួមបាន រាល់១ដុល្លារហ្នឹងនឹងបាន៣ដុល្លារបានជួយគ្រួសាររតនា"។
សូមចុចអាន៖ យុទ្ធនាការធំមួយ ប្រកាសរកមូលនិធិជួយព្យាបាលគ្រូបង្វឹកឆ្កែខ្មែរ ល្បីពេញពិភពលោក
មូលនិធិជួយព្យាបាលរតនាគឺជាគំនិតផ្ដួចផ្ដើមឡើងដោយ ក្រុមហ៊ុន Sabay និងការចូលរួមពីធនាគារព្រីនស៍ ដែលប្រកាសចាប់ផ្ដើមទទួលមូលនិធិកាលពីថ្ងៃទី ១៧ ខែកញ្ញា កន្លងទៅនេះ។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានមានប្រសាសន៍ថា ការបង្កើតមូលនិធិជួយព្យាបាលជំងឺ លោកហ៊ិន រតនា គ្រូបង្វឹកឆ្កែល្បីពេញពិភពលោក គឺ Sabay ចង់ចូលរួមការងារសង្គមផង និងចង់ផ្លាស់ប្ដូរការគិតពីអវិជ្ជមានមកជាវិជ្ជមាន បែបប្រមូលជាកម្លាំងទាំងអស់គ្នាដើម្បីសង្គ្រោះជីវិតមនុស្សម្នាក់ ឬប្រជាជនខ្មែរម្នាក់ដែលជាប្រជាជនគំរូ។ “យើងដឹងហើយថា លោករតនាជាមនុស្សល្អ ប្ដីល្អ ឪពុកល្អ ហើយក៏ជាពលរដ្ឋល្អ ដែលបានចូលរួមជួយសង្គម"៕
សូមចុចអាន៖ ស្ថានភាពរបួស គ្រូបង្វឹកឆ្កែដ៏ល្បី ធូរស្រាលបន្តិចហើយ ក្រោយព្យាបាលអស់យ៉ាងច្រើន
វីដេអូសន្និសីទ ជុំវិញប្រកាសបើកមូលនិធិ ជួយព្យាបាលរតនា