• 2018-09-19 05:04:50
  • ព័ត៌មាន

ដឹងឈ្មោះទូក ង វែងជាងគេក្នុងលោករបស់កម្ពុជា និងបំណងធំ៣យ៉ាង មុនលេចរូបរាងឡើង

  • 2018-09-19 05:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូក ង វែងជាងគេលើពិភពលោករបស់​កម្ពុជា​មាន​ឈ្មោះថា​ “កម្ពោជិកបុត្តាខេមរាតរី” ពេល​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ជាស្ថាពរ​ហើយ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផលិត​ទូកង។ 

​​​គណៈកម្មការផលិតទូក ង នឹងដាក់ជូន ក្រុមការងារ Guinness World Records ពិនិត្យ និងវាយតំលៃ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីត្រៀម​បំបែក​ឯតទគ្គកម្មពិភពលោក ផលិតទូក ង វែងជាងគេលើពិភពលោក។ បច្ចបុប្បន្ន ទូកកំពុងស្ថិតនៅក្នុងដំណាក់កាលអុំសាកល្បង តុបតែង និងបាញ់ពណ៌ មុនហើយ។

គួរបញ្ជាក់ថា​ បំណង​ធំ៣នៃការ​បង្កើត​កំណត់ត្រាទូកវែង​បំផុត​ក្នុងលោកនេះគឺ

១. រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកងរបសខ្មែរតាំងពីបុរាណ និងស្នាព្រះហស្ថ​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់ជំនាន់​ ជាពិសេស​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​ ដែលបាន​ប្រើប្រាស់​ទូកង ជាមធ្យោបាយ​មួយ​ក្នុងការធ្វើសឹក​សង្គ្រាម​ជាមួយ​សត្រូវ​ ការពារ​បូរណភាព​ទឹក​ដី​ ។

២. ជួយលើកតម្កើង​កិត្យានុភាព​ ដោយ​បង្ហាញ​ពិភពលោក​ទាំង​មូល​ ឲ្យដឹង​កាន់តែច្បាស់​ថា ​កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​។

៣. ជម្រុញ​ស្មារតី​ស្នេហាជាតិ និង​សាមគ្គី​ភាព​នៃ​យុវជន​ជា​កូន​ចៅ​ជំនាន់​ក្រោយ។ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់