- 2024-06-24 13:30:42
- ព័ត៌មាន
ផ្នូរទូរទូរស័ព្ទសាធារណៈពណ៌ក្រហម រាប់សិបគ្រឿង ត្រូវទុកចោលក្នុងតំបន់ដាច់ស្រយាលនៅអង់គ្លេស
- 2024-06-24 13:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្នូរទូរទូរស័ព្ទសាធារណៈពណ៌ក្រហម រាប់សិបគ្រឿង ត្រូវទុកចោលក្នុងតំបន់ដាច់ស្រយាលនៅអង់គ្លេស
ចន្លោះមិនឃើញ
ទូរទូរស័ព្ទសាធារណៈពណ៌ក្រហមរាប់សិបគ្រឿង ត្រូវបានទុកចោលក្នុងតំបន់ដាច់ស្រយាលនៅក្នុងភូមិតូចមួយនៅតំបន់ North Yorkshire ប្រទេសអង់គ្លេស។
ព្រោះតែមានការទុកចោលទូរទូរស័ព្ទសាធារណៈពណ៌ក្រហមរាប់សិបគ្រឿងបែបនេះ បានធ្វើឲ្យតំបន់នោះទៅជាផ្នូររបស់ទូរទូរស័ព្ទសាធារណៈពណ៌ក្រហម ដែលវត្ថុតំណាងដ៏អស្ចារ្យរបស់អង់គ្លេសកាលពីអតីតកាល។
ទូរទូរស័ព្ទសាធារណៈពណ៌ក្រហម ត្រូវបានឆ្នៃម៉ូតឡើងដោយ Sir Giles Gilbert Scott ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩២៤។ គិតត្រឹមឆ្នាំ១៩៨០ជាង ទូរទូរស័ព្ទនេះបានដាក់ឲ្យប្រើប្រាស់នៅពាសពេញកន្លែងសាធារណៈរបស់អង់គ្លេសរហូតទៅដល់ ៧៣,០០០គ្រឿង។
យ៉ាងចាប់តាំងពីឆ្នាំ១៩៨០ជាងនោះមក ទូរទូរស័ព្ទនេះត្រូវបានចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ម្ដងបន្តិចព្រោះតែមានការថែទាំ និងជួសជុលថ្លៃ។ មួយវិញទៀតការអភិវឌ្ឍនៃបច្ចេកវិទ្យាបណ្ដាលឲ្យមានទូរស័ព្ទដៃ ដែលបានធ្វើឲ្យទូរស័ព្ទសាធារណៈនេះបាត់មុខពីដងផ្លូវសាធារណៈ។
ក្រោយពេលដកចេញពីដងផ្លូវ ទូរទូរស័ព្ទសាធារណៈពណ៌ក្រហមខ្លះត្រូវបានគេទិញយកដើម្បីដាក់តាំងក្នុងហាង ក៏ដូចជាកែលម្អធ្វើជាម៉ូតផ្សេងៗ ប៉ុន្តែទូរទូរស័ព្ទសាធារណៈពណ៌ក្រហមនេះខ្លះទៀតក៏ត្រូវបានទុកចោល ច្រេះចាប់ ទុកចោលក្នុងទីតំបន់ដាច់ស្រយាលបង្កទៅជាផ្នូរដូចខាងលើនេះ៕