• 2021-12-21 11:44:07
  • ព័ត៌មាន

មក​ស្គាល់ ប្រទេស​ចំនួន ៤ដែល​បាន​ឯករាជ្យ​នៅ​ថ្ងៃ​ទី ១ មករា

  • 2021-12-21 11:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​ការ​ជិតឈាន​ចូល​មក​ដល់​នូវ​ខែ​ថ្មី ខែ​មករា​ ខាងមុខ តោះ​មក​ស្គាល់​បណ្ដា​ប្រទេស​ចំនួន ៤ ដែល​ទទួលបានឯករាជ្យ ចំ​ថ្ងៃ​ដំបូង ខែមករា ដែលមានដូច​ត​ទៅ៖

១.ប្រទេស​ហៃទី៖ នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ១៨០៤ ប្រទេស​តំបន់​អាមេរិក​កណ្ដាល​មួយ​នេះ បាន​ប្រកាស​ឯករាជ្យ​ពី​ការ​គ្រប់​គ្រង​របស់​បារាំង។

២.ប្រទេស​ស៊ូដង់៖ នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ១៩៥៦ ប្រទេស​អាហ្វ្រិក​មួយ​នេះ បាន​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស។

៣.ប្រទេស​ Samoa ខាង​លិច៖ នៅ​ថ្ងៃ​ទី១ មករា ឆ្នាំ ១៩៦២ ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ បាន​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​ប្រទេស​នូវែលហ្សេឡង់។ ឆ្នាំ​នេះ​ជា​ខួប​ទី​ ៥៦​ ហើយ​សម្រាប់​ប្រទេស​មួយ​នេះ។

៤.ប្រទេស​ប្រ៊ុយណេ៖ ប្រទេស​អាស៊ី​អាគ្នេយ៍​ដី​កោះ​មួយ​នេះបានទទួលឯករាជ្យ នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ១៩៨៤ ពី​ចក្រភព​អង់គ្លេស៕

ប្រភព៖ britannica អត្ថបទ៖ សេរី មង្គល

មតិយោបល់