- 2018-09-22 08:42:55
- ជំនឿ
ទស្សន៍ទាយអត្តចរិត ដោយឆ្លើយសំណួរ "តើបុរសនេះអង្គុយក្នុងឬក្រៅផ្ទះ?"
- 2018-09-22 08:42:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សន៍ទាយអត្តចរិត ដោយឆ្លើយសំណួរ "តើបុរសនេះអង្គុយក្នុងឬក្រៅផ្ទះ?"
ចន្លោះមិនឃើញ
មនុស្សម្នាក់ៗមានអត្តចរិតផ្សេងៗគ្នា។អ្នកខ្លះជាមនុស្សរួសរាយរាក់ទាក់ចូលចិត្តនិយាយលេងសើចច្រើន តែអ្នកខ្លះទៀតជាមនុស្សពូកែអៀន ស្ងៀមស្ងាត់ មិនចូលចិត្តភាពអ៊ូអរ។ អត្តចរិតបែបណាក៏មិនមែនជាបញ្ហាដែរសំខាន់ឲ្យតែពួកគេចេះរៀបចំជីវិតពួកគេ ឲ្យសមស្របទៅនឹងចំណង់ចំណូលចិត្ត និងបរិបទសង្គមដែលពួកគេកំពុងរស់នៅ។ ចង់ដឹងថាអ្នកជាមនុស្សបែបណា តោះសាកឆ្លើយសំនួរមួយ៖ តើបុរសនោះអង្គុយក្នុងឫក្រៅផ្ទះ?
១.នៅក្នុងផ្ទះ
អ្នកជាមនុស្សមិនចូលចិត្តជម្លោះ។ បើមានមនុស្សឈ្លោះគ្នា អ្នកនឹងព្យាយាមឲ្យពួកគេសម្របសម្រួលគ្នាដោយសន្តិវិធី។ ប្រសិនបើអ្នកសម្រេចចិត្តថាឈ្លោះ មានន័យថារឿងនោះប្រាកដជាមិនធម្មតាទេ ព្រោះមនុស្សស្រឡាញ់សន្តិភាពដូចអ្នកក៏ទ្រាំមិនឈ្លោះមិនបាន។
២.ក្រៅផ្ទះ
អ្នកជាមនុស្សស្រឡាញ់ភាពស្មោះត្រង់និងសុចរិត។ អ្នកចូលចិត្តធ្វើអ្វីតាមចិត្តរបស់ខ្លួនដែលហេតុនេះហើយទើបពេលខ្លះអ្នកជួបបញ្ហាជាមួយអ្នកដទៃ។ អ្នកមិនងាយងាករេតាមគំនិត ឫការបញ្ចុះបញ្ចូលរបស់អ្នកជុំវិញឡើយ។ អ្នកធ្វើតាមបេះដូងខ្លួនឯងទោះបីរឿងនោះផ្ទុយពីច្បាប់សង្គមក៏ដោយ។
៣.ទាំងក្នុងនិងក្រៅផ្ទះ
អស្ចារ្យណាស់ អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងមិនព្រមចុះញ៉មជាមួយច្បាប់ឫទំលាប់សង្គមឡើយ។ អ្នកជាមនុស្សកំរោល និងពូកែបត់បែនបំផុត ប៉ុន្តែមិនមែនក្នុងផ្លូវអាក្រក់ទេ។ អ្នកចូលចិត្តផ្សងព្រេង ធ្វើរឿងដែលអ្នកដទៃមិនហ៊ានធ្វើ ព្រមទាំងជាមនុស្សដែលចិត្តមុតនិងក្លាហានបំផុត។
តើមួយណាជាចម្លើយរបស់អ្នក តើការទស្សន៍ទាយនេះត្រូវអត្តចរិតអ្នកឫអត់?
ចុចអាន៖