• 2018-10-16 05:20:00
  • ការអប់រំ

កុំអាលបន្ទោសកូនថាមិនសូវស្តាប់គ្នា ឳពុកម្តាយមកសាកវិធី ៤នេះ រួចញញឹមមើលលទ្ធផល

  • 2018-10-16 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយ​គ្រប់​រូប​ពិត​ជា​នឿយ​ហត់​ខ្លាំង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ៗ​ ព្រោះ​វា​គឺ​ជា​កាតព្វកិច្ច​ និង​ការ​ទទួលខុសត្រូវ​​​ដ៏​សំខាន់​​។ បន្ថែម​ពី​នេះ នៅ​មាន​រឿងរ៉ាវ​ជា​ច្រើន ដែល​អាណាព្យាបាល​គ្រប់​រូប​តែង​ជួប និង​ជា​ការ​លំបាក ទម្រាំ​ចិញ្ចឹម​កូន​​ដល់​ធំ​ដឹង​ក្ដី ក្នុង​នោះ​មាន​ដូចជា​ការ​និយាយ​ទូន្មាន​កូន ​កូន​ខ្លះ​ស្ដាប់ តែ​កូន​ខ្លះ​ក៏​ខ្ចី​យក​ត្រចៀក​ស្ដាប់។

តាមរយៈ​អត្ថបទ​អប់រំ​នៅ​ថ្ងៃនេះ ប្រសិន​បើ​អាណាព្យាបាល ជួប​ករណី​និយាយ​កូន​មិន​ស្តាប់ ក្រុម​ការងារ​សូម​ណែ​នាំ​ ៤​ចំណុច ដើម្បី​លោក​អ្នក​សាក​ល្បង ចៀសវាង​ការ​ ឬ​វៃ​ដំ ទាត់​ធាក់​កូន​ចៅ នាំ​ក្លាយ​ជា​បញ្ហា​ហិង្សា​ផ្សេងៗ និង​ជា​ទម្រាំ​មិន​ល្អ។ ​ ​

១. ផ្ដល់​សិទ្ធិ​ឲ្យ​គេ​សម្រេច​ចិត្ត

អ្នក​គួរ​តែ​ផ្ដល់​សិទ្ធិ​ឲ្យ​កូន​អាច​សម្រេច​ចិត្ត ហើយ​ទទួលខុសត្រូវ​ នូវ​អ្វី​ដែល​គេ​បាន​សម្រេច​ចិត្ត។ ការ​ប្រគល់​សិទ្ធិ​ដល់​កូន អាច​បង្ហាញ​គេ​ថា​ជា​ការ​គោរព​មួយ​ចំពោះ​គេ ហើយ​ក៏​ជា​ការ​ធ្វើ​ឲ្យ​គេ​ដឹង​ថា អ្នក​មិនមែន​ប្រើ​អំណាច​មក​គ្រប់គ្រង​គេ​ឡើយ។ នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​របស់​គេ​ទទួល​បាន​ផល​មិន​ល្អ អ្នក​អាច​លើក​ឧទាហរណ៍​មួយ​នេះ ដើម្បី​បង្ហាញ​និង​អប់រំ​គេ នោះ​គេ​នឹង​ស្ដាប់​អ្នក​វិញ។

២. បង្វែរ​អារម្មណ៍​គេ​ជាមុន

នៅ​ពេល​ដែល​កូន​រក​រឿង អ្នក​គួរ​តែ​បង្វែរ​អារម្មណ៍​គេ​ជា​មុន​សិន ដោយ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ស្ងប់​សិន ទើប​អ្នក​អាច​ចាប់​ផ្ដើម​អប់រំ ហើយ​គេ​ស្ដាប់។ ផ្ទុយទៅវិញ បើ​អ្នក​ប្រើ​អំពើ​ហិង្សា នឹង​អាច​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​ផ្លូវ​ចិត្ត ថែម​ទាំង​ធ្វើ​ឲ្យ​គេ​មិន​ស្ដាប់​អ្នក​ទៀត​ផង។

៣. ឲ្យ​កូន​ជួយ​ចេះ​​រក​ដំណោះស្រាយ

អ្នក​អាច​អញ្ជើញ​កូន​ឲ្យ​ជួយ​រក​ដំណោះស្រាយ​គ្នា​នៅ​ពេល​ដែល​គេ​រក​រឿង។ នៅ​ពេល​ដែល​គេ​ជួយ​គិត​អ្នក​មែន នោះ​គេ​នឹង​អាច​ភ្លេច​ថា​គេ​កំពុង​តែ​រករឿង ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​គេ​ឆ្លាត​បាន​ទៀត​ផង។

៤. ប្រើ​ពាក្យ​បដិសេធ​ខ្លះ

អ្នក​គួរ​តែ​រៀន​ចេះ​និយាយ​ថា អត់ ហើយ​ពន្យល់​ហេតុផល​សមស្រប​ណា​មួយ ដើម្បី​បដិសេធ​ខ្លះ​ជាមួយ​កូន ប៉ុន្តែ​គួរ​តែ​និយាយ​ដោយ​ទន់ភ្លន់ មិន​គួរ​និយាយ​ដោយ​ស្រែក​ចំទាល ឬ​គំហក​នោះ​ទេ។ ក្រោយ​ពេល​ដែល​អ្នក​និយាយ​រួច  អ្នក​គួរ​តែ​អោប​កូន ដើម្បី​ឲ្យ​គេ​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​អ្នក។ ដូចនេះ កូន​នឹង​អាច​ឈប់​រក​រឿង​បាន៕

ប្រភពរូប UNICEF Cambodia

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់