
- 2018-10-17 08:11:05
- ចរាចរណ៍
ដំណឹងល្អ! ក្រោយវះកាត់ គ្រូបង្វឹកសុនខបានធូរស្រាលច្រើន
- 2018-10-17 08:11:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ក្រោយវះកាត់ គ្រូបង្វឹកសុនខបានធូរស្រាលច្រើន
ចន្លោះមិនឃើញ
ក្រោយវះកាត់ឆ្អឹងខ្នងលើកទី២ នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសថៃ លោក ហ៊ិន រតនា គ្រូបង្វឹកសុនខរបស់កម្ពុជា ល្បីល្បាញលំដាប់អន្តរជាតិ បានធូរច្រើនហើយ។ ធូរស្បើយ គឺគ្រូបង្វឹករូបនេះអាចហាត់ប្រាណបានតិចៗ ដោយកាន់ឧបករណ៍ទប់ដើរ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃរបស់ លោក ហ៊ិន រតនា ប្រាប់ Sabay នៅរសៀលថ្ងៃទី ១៧ តុលានេះ។
លោក ខ្លេង សុខហ៊ បានឲ្យដឹងទៀតថា ស្ថានភាពរបស់រតនា បានធូរច្រើនហើយ ប៉ុន្តែត្រូវបំប៉នសុខភាព និងហាត់ប្រាណ ដែលត្រូវការ ការថែទាំយ៉ាងតិច ១ឆ្នាំ ទើបអាចរឹងមាំបាន។ "យើងខ្ញុំជាក្រុមគ្រួសារពិតជាសប្បាយចិត្ត នៅពេលឃើញរតនា បានធូរស្រាលបែបនេះ"។
សូមចុចអាន៖ វប្បធម៌ចែករំលែក បីសប្តាហ៍ប្រមូលបានថវិកា ១៥ ០០០ដុល្លារ ជួយគ្រូបង្ហាត់ឆ្កែល្បីឺឈ្មោះរបស់កម្ពុជា
កាលពីថ្ងៃទី ៥ តុលា ២០១៨ កន្លងទៅនេះ មូលនិធិរតនា ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន Sabay និង គាំទ្រដោយធនាគារព្រីនស៍ បានបញ្ចប់យុទ្ធនាការរ៉ៃអង្គាសប្រាក់ និងបានប្រគល់ប្រាក់ជូនក្រុមគ្រួសារ ប្រមាណជា ១ ៥០០០ ដុល្លារ ដែលបានមកពីការបរិច្ចាគពីមហាជន Sabay និង ធនាគារព្រីនស៍។ បន្ទាប់ពីទទួលមូលនិធិនេះ លោករតនា បានសម្រេចទទួលការវះកាត់ឆ្អឹងខ្នងសាជាថ្មី តាមសំណើរបស់ក្រុមគ្រូពេទ្យ កាលពីថ្ងៃទី ០៨ តុលា កន្លងទៅ។
“កុំតែបានបងប្អូនជួយកុំអីធ្ងន់កខ្លាំង បងប្អូនបានចែករំលែកសន្ដានចិត្តសប្បុរសអាណិតអាសូរដល់រតនា ក៏ដូចជាក្រុមគ្រួសារបានប្រមូលថវិកាជាបន្តបន្ទាប់ ដែលធ្វើឲ្យរតនា អាចមានសង្ឃឹមមកដល់ពេលនេះ។ ក្នុងនាមខ្ញុំជាបងថ្លៃ តំណាងឲ្យគ្រួសាររតនាទាំងអស់ សូមថ្លែងអណរគុណចំពោះបងប្អូនទាំងអស់ ដែលបានជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងរ និងផ្ដល់ក្ដីសង្ឃឹមដល់រតនាសាជាថ្មី"។ លោក ខ្លេង សុខហ៊ មានប្រសាសន៍។
លោក ហ៊ិន រតនា បាន ទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ។ ក្រោយគ្រោះថ្នាក់នេះ ដោយស្ថានភាពរបួសធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ៕